ពិធីបើកពិព័រណ៌អន្តរជាតិអាស៊ានឆ្នាំ២០១៨នៅទីក្រុងហូជីមិញ
(VOVWORLD) -ពិព័រណ៌អន្តរជាតិអាស៊ានឆ្នាំ២០១៨ លើកទី២បានបើកជាផ្លូវការនាយប់ ថ្ងៃទី១៨ ខែកក្កដានៅទីក្រុងហូជីមិញ។ ពិព័រណ៌នេះប្រព្រឹត្តិទៅចាប់ពីថ្ងៃ ទី ១៨ ដល់ ទី២២ ខែកក្កដា ដែលបានទាក់ទាញការចូលរួមរបស់សហ គ្រាស វៀតណាមចំនួន ១៦០ និងប្រទេសមួយចំនួនក្នុងអាស៊ានដោយ មាន ស្តង់ ទំនិញ ចំនួន ២៥០ស្តង់។
ពិធីបើកពិព័រណ៌អន្តរជាតិអាស៊ានឆ្នាំ២០១៨នៅទីក្រុងហូជីមិញ |
ពិព័រណ៌អន្តរជាតិអាស៊ានគឺជាឧកាសដើម្បីសហគ្រាសចូលរួម ជួបប្រាស្រ័យ និងផ្សព្វផ្សាយពាណិជ្ជសញ្ញា ក៏ដូចជាឧទ្ទសេនាមអំពី ផលិតផលប្រចាំតំបន់នៃបណ្តាប្រទេសជាសមាជិកតាមរយៈនោះជម្រុញ ការផលិតទំនិញ បង្កើនទំនាក់ទំនងពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស និង រួមចំណែកលើកកម្ពស់ទំហំពាណិជ្ជកម្មនៃការនាំចេញនាំចូល។ ពិព័រណ៌ នេះក៏ជាឱកាសដើម្បីផ្សព្វផ្សាយនិងឧទ្ទេសនាមអំពីរូបភាពទឹកដី វប្បធម៌ និងមនុស្សនៃបណ្តាប្រទេសសមាជិកអាស៊ាន និង វៀតណាមដល់ មិត្តភ័ក្តិ អន្តរជាតិផងដែរ៕