|
ពិធីបើកព្រះសង្ហារវិហារស្ដេច Tran ខេត្ត Nam Dinh (VOV) |
Vovworld-រាត្រីថ្ងៃទី១៣ (ពោលគឺថ្ងៃទី១៤ខែទី១តាមច័ន្ទកតិ) នៅមណ្ឌលកេរ៌្ត
ដំណែលវិហារស្ដេច Tran ខេត្ត Nam Dinh គណៈកម្មាធិការប្រជាជនទីក្រុង Nam Dinh បានរៀបចំពិធីបើកព្រះសង្ហារវិហារស្ដេច Tran។ ប្រធានគណៈកម្មាធិការមជ្ឈឹមរណ
សិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan និងនាយឧត្តមសេនីយ៍និងជា
រដ្ឋមន្ត្រីក្រសួងនគរបាលលោក Tran Dai Quang រួមជាមួយភ្ញៀវរាប់ម៉ឺននាក់មកពី
គ្រប់ទិសទីបានចូលរួម។
ពិធីបើកព្រះសង្ហារវិហារស្ដេច Tran បានប្រព្រឹត្តទៅចាប់ពីម៉ោង១១រាត្រីថ្ងៃទី១៤
តាមច័ន្ទកតិដល់ម៉ោង១ព្រឹកថ្ងៃទី១៥។ អ្នកណាក៏ចង់សុំបានព្រះសង្ហារដើម្បីបួងសួងសុំឲ្យអាកាសធាតុអំណោយផល គ្រួសារមានសុខភាពល្អសុខសាន្តត្រាណ។ ដើម្បី
ការពារសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងឱកាសនេះ គណៈចាត់តាំងចាត់កម្មាភិបាល
យុទ្ធជនកំលាំងនគរបាលយោធាសេនាជនចំនួន២ពាន់នាក់ចុះថែរក្សាសន្តិសុខ
សណ្ដាប់ធ្នាប់៕