ពិធីបើកមហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាមលើកទី៧

(VOVWORLD) - ដោយមានប្រធានបទ "ប្រជាធិបតេយ្យ - សាមគ្គីភាព - ផ្លាស់ប្តូថ្មី - សមាហរណកម្ម - អភិវឌ្ឍន៍" មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករ វៀតណាមលើកទី៧ (អាណត្តិ ២០១៨ - ២០២៣) បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែធ្នូ ដោយមានការចូលរួមរបស់សមាជិកសមាជិកាជិត ១០០០ នាក់ ដែលតំណាងឲ្យកសិករចំនួន១០ លាននាក់នៅទូទាំងប្រទេសវៀតណាម។ 
ពិធីបើកមហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាមលើកទី៧ - ảnh 1មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាមលើកទី៧ (រូបថតឧទាហរណ៍)

ពិធីបើកមហាសន្និបាតនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១២ ខែធ្នូ ដោយអនុម័តលើខ្លឹមសារសំខាន់ៗដូចជារបាយការណ៍នយោបាយនៃគណៈកម្មាធិការប្រតិបត្តិមជ្ឈិមនៃសមាគមកសិករវៀតណាមនីតិកាលទី ៦  និងសេចក្តីព្រាងនៃរបាយការន៍ត្រួតពិនិត្យការងារឡើងវិញនៃគណៈកម្មាធិការប្រតិបត្តិមជ្ឈិមនៃសមាគមកសិករវៀតណាមនីតិកាលទី ៦ នៅមហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករ វៀតណាមលើកទី៧ ព្រមទាំងឯកសារមួយចំនួនទៀតផង។ ទន្ទឹមនឹងនេះ មហាសន្និបាតនឹងជ្រើសតាំងគណៈកម្មាធិការប្រតិបត្តិនៃសមាគមកសិករវៀតណាមនីតិកាលទី៧ សំរាប់អាណត្កិ ២០១៨-២០២៣ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ