ពិធីបើកមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមលើកទី ៩
(VOVWORLD) -នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា មហាសន្និបាតរណសិរ្សមាតុភូមិវៀតណាម លើកទី ៩ ដោយប្រធានបទ “សាមគ្គីភាព-ប្រជាធិបតេយ្យ-នវានុវត្តន៍ - អភិវឌ្ឍន៍” បានប្រារព្ធ យ៉ាងអធឹកអធមនៅទីក្រុងហាណូយ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងមហាសន្និបាត (រូបថតៈ VOV) |
អញ្ជើញចូលរួមក្នុងពិធីបើក មានវត្តមាន នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc, ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan រួមទាំងបដិវត្តជើងចាស់ តំណាងអង្គការអន្តរជាតិ អង្គទូតនានា និងតំណាងជិត ១.០០០ នាក់ ដែលតំណាងអោយប្រជាជន គ្រប់ស្រទាប់វណ្ណៈ កងកម្លាំងប្រដាប់អាវុធ ក្រុមជនជាតិភាគតិច សាសនានិងជនជាតិវៀតណាម ដែលរស់នៅក្រៅប្រទេស។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញផ្ញើកន្ត្រកអបអរសាទរ។ សូមអញ្ជើញប្រិយមិត្តតាមដានស្តាប់ការ ឆ្លុះបញ្ចាំងនូវព័ត៌មាននេះរបស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។
អញ្ជើញថ្លែងមតិក្នុងឱកាសបើកមហាសន្និបាត ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានមានប្រសាសន៍ថា មហាសន្និបាតលើកនេះគឺមានសារៈសំខាន់ណាស់ ដោយមានភារកិច្ច ធ្វើការ វាយតម្លៃយ៉ាងទូលំទូលាយអំពីស្ថានភាពនៃមហាសាមគ្គីជនជាតិទាំងមូល ក៏ដូចជា លទ្ធ ផលនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតរណសិរ្ស មាតុភូមិវៀត ណាមទូទាំងប្រទេសលើកទី៨ អាណត្តិ២០១៤-២០១៩ រួមទាំង ដាក់ចេញនូវកម្មវិធីសកម្មភាពជាក់ស្តែងប្រកបដោយប្រសិទ្ធភាពសម្រាប់អាណត្តិថ្មី ដើម្បីឆ្លើយតបនឹងតម្រូវការផ្លាស់ប្តូរថ្មី កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។
ទិដ្ឋភាពនៃមហាសន្និបាត (រូបថតៈ VOV) |
អញ្ជើញថ្លែងមតិបើកអង្គសន្និបាត តាងនាមការិយាល័យនយោបាយ នាយករដ្ឋ មន្ត្រីលោក Nguyen Xuan Phuc មានប្រសាសន៍ថា៖ “ជាមួយនឹងសមិទ្ធិផលទទួលបាននាពេលកន្លងមកនេះ រណសិរ្សមាតុភូមិវៀត ណាម បន្តសក្តិសមនឹងតួនាទីជាសម្ព័ន្ធភាពនយោបាយ សម្ព័ន្ធសមាគមស្ម័គ្រចិត្តនិងជាមូលដ្ឋាននយោបាយរបស់ប្រជាជន ជាតំណាងដើម្បីការពារសិទ្ធិ និងផល ប្រយោជន៍ស្របច្បាប់របស់ប្រជាជននិងជាស្ថាប័នស្នូលនៅក្នុងប្រព័ន្ធនយោបាយរបស់វៀតណាម”។
ក្នុងបរិបទថ្មីនោះការលំបាកនិងបញ្ហាប្រឈមថ្មី បានបង្កើតហានិភ័យនៃអស្ថិរភាព ជាច្រើនដែលប៉ះពាល់ដល់ជំនឿរបស់ប្រជាជន និងផែនមហាសាមគ្គីជនជាតិទាំង មូលនោះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានចាត់ទុកថា ភារកិច្ច សំខាន់បំផុតរបស់រណសិរ្សមាតុភូមិគឺការប្រមូលផ្តុំនិងកសាងផែនមហាសាមគ្គីជន ជាតិទាំងមូល។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍បន្ថែមថា៖ “រណសិរ្សត្រូវបំពេញល្អនូវការងារឃោសនា និងអប់រំទំនៀមទម្លាប់ស្នេហាជាតិជាប្រចាំ ដោយប្រមូលផ្តុំប្រជាជនគ្រប់ស្រទាប់វណ្ណៈ ធានាអោយមានការឯកភាព ខ្ពស់អំពីសតិអារម្មណ៍និងខិតខំប្រឹងប្រែង អនុវត្តប្រកបដោយប្រសិទ្ធភាព រាល់ គោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ។ ម្យ៉ាងវិញទៀត រណសិរ្សចាំបាច់ត្រូវលើកកម្ពស់ប្រជាធិបតេយ្យនិងធានាសមភាព, គោរព ភាព ខុសគ្នាដែលមិនដើរផ្ទុយពីផលប្រយោជន៍រួមរបស់ប្រជាជាតិ។ ជាពិសេស ធ្វើយ៉ាងម៉េច ដើម្បីរណសិរ្សគ្រប់ជាន់ថ្នាក់ ពិតជា ជាមជ្ឈមណ្ឌលនៃសាមគ្គីភាព ប្រមូលផ្តុំកម្លាំងសង្គមទាំងអស់ ដើម្បីចូលរួមចំណែកសម្រាប់ បុព្វហេតុកសាង និងការពារមាតុប្រទេស”៕