ពិធីបើកមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៧

(VOVWORLD) - ចំណែកឯប្រធានថ្មីនៃមហាន្និបាតអង្គការសហប្រជាជាតិ លោក Korosi បានអះអាងថា មធ្យោបាយតែមួយគត់ដើម្បីសម្រេចឲ្យបានសមិទ្ធិផលដ៏ល្អប្រសើរជាងគឺត្រូវផ្លាស់ប្ដូរតាមរយៈដំណោះស្រាយសាមគ្គីភាពនិរន្តរភាព និងវិទ្យាសាស្រ្ត។
ពិធីបើកមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៧ - ảnh 1ពិធីបើកមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៧ (រូបថត៖ VNA)

កាលពីថ្ងៃទី១៣ ខែកញ្ញា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) មហាសន្និបាតអង្គការសហប្រជាជាតិបានបើកសម័យប្រជុំលើកទី៧៧ ក្រោមអធិបតីភាពរបស់ប្រធានថ្មី លោក Csaba Korosi ដែលទើបចូលកាន់តំណែងកាលពី ១ ថ្ងៃមុននោះ។

អញ្ជើញថ្លែងក្នុងពិធីបើក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យសមាជិកអង្គការសហប្រជាជាតិរួមសាមគ្គីគ្នា ដើម្បីជំនះលើបញ្ហាប្រឈមរួម ចាប់ពីជម្លោះ និងការប្រែប្រួលអាកាសធាតុ រហូតដល់ប្រព័ន្ធហិរញ្ញវត្ថុពិភពលោករងការអាក់ខាន ដែលប៉ះពាល់ដល់បណ្ដាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ហើយចាប់ពីភាពក្រីក្រ វិសមភាព រហូតដល់ការបែកបាក់ និងបាត់បង់ទំនុកចិត្ត គ្នាទៅវិញទៅមក។

ចំណែកឯប្រធានថ្មីនៃមហាន្និបាតអង្គការសហប្រជាជាតិ លោក Korosi បានអះអាងថា មធ្យោបាយតែមួយគត់ដើម្បីសម្រេចឲ្យបានសមិទ្ធិផលដ៏ល្អប្រសើរជាងគឺត្រូវផ្លាស់ប្ដូរតាមរយៈដំណោះស្រាយសាមគ្គីភាពនិរន្តរភាព និងវិទ្យាសាស្រ្ត។ លោក Csaba Korosi បានលើកឡើងអំពីមូលដ្ឋានដែលមានស្រាប់ នោះគឺ របៀបវារៈឆ្នាំ ២០៣០ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព ក្របខណ្ឌ Sendai ស្ដីពីការកាត់បន្ថយ គ្រោះមហន្តរាយធម្មជាតិ កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ និងរបៀបវារៈរួម តាមសំណើរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ។ លោកបានអះអាងថា នេះគឺជាត្រីវិស័យតម្រង់ទិសដៅ  ហើយប្រការ ដែលនៅសល់គឺ ពិភពលោកអាចអនុវត្តន៍ប្រការទាំងនោះបានឬអត់។

ព្រឹត្តិការណ៍ដ៏សំខាន់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៧ គឺ សប្តាហ៍ជាន់ខ្ពស់ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៦ ខែកញ្ញា ដោយមានការចូលរួមរបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងអ្នកការទូតជួរមុខនៃបណ្ដាប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ