ពិធីបើកមហោស្រពកាំជ្រួចផ្កាអន្តរជាតិ Da Nang ២០១៨
(VOVWORLD) - នាយប់ថ្ងៃទី ៣០ មេសា មហោស្រពកាំជ្រួចផ្កាអន្តរជាតិ Da Nang ឆ្នាំ ២០១៨ ដោយប្រធានបទ «រឿងព្រេងបណ្ដាស្ពាន» បានបើកជាផ្លូវការនៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)។
ពិធីបើកមហោស្រពកាំជ្រួចផ្កាអន្តរជាតិ Da Nang ២០១៨ |
នាយប់ថ្ងៃទី ៣០ មេសា មហោស្រពកាំជ្រួចផ្កាអន្តរជាតិ Da Nang ឆ្នាំ ២០១៨ ដោយប្រធានបទ «រឿងព្រេងបណ្ដាស្ពាន» បានបើកជាផ្លូវការនៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)។ ក្រុមកាំជ្រួចផ្កាប្រទេសម្ចាស់ផ្ទះ Da Nang វៀតណាមនិងក្រុមកាំជ្រួចផ្កាប៉ូឡុញ Firma Surex បានសម្តែងក្នុងរាត្រីបើកពិធី បើកនេះ។ មហោស្រពកាំជ្រួចផ្កាអន្តរជាតិ Da Nang ២០១៨ មានការចូលរួមរបស់ក្រុមចំនួន ៨ រួមមាន៖ វៀតណាម ប៉ូឡុញ ព័រទុយកាល់ បារាំង អាមេរិក អ៊ីតាលី ហុងកុង (ចិន)។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Huynh Duc Tho បានអះអាងថា៖
«មហោស្រពកាំជ្រួចផ្កា Da Nang ២០១៨ នឹងនាំមកនូវរឿងរ៉ាវអំពីវប្បធម៌ ប្រវត្តិសាស្ត្រប្រពៃណីនិងស្ថាបត្យកម្មលេចធ្លោរបស់ក្រុមប្រកួតប្រជែងចំនួន ៨ មកពីប្រទេសនានាលើពិភពលោក។ ក្រុមនិមួយៗជានិមិត្តរូបឲ្យកំណាត់=ស្ពានមួយដែលកសាងឡើងស្ពានមិត្តភាពតភ្ជាប់សន្តិភាពនិងអនាគត់។»
មហោស្រពកាំជ្រួចផ្កា Da Nang ឆ្នាំ ២០១៨ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ មេសា ដល់ខែមិថុនាឆ្នាំ ២០១៨ ដោយមានរាត្រីសម្តែងចំនួន ៥៕