ពិធីបើកមហាស្រពកីឡានិស្សិតអាស៊ីអាគ្នេយ៍លើកទី ១៩
(VOVWORLD) - នាយប់ថ្ងៃទី ១០ ខែធ្នូ នៅ ពហុកីឡដ្ឋាន Wunna Thaikdi ( Naypyitaw ប្រទេសមីយ៉ាន់ម៉ា) បានបើកមហាស្រពកីឡានិស្សិតអាស៊ីអាគ្នេយ៍លើកទី ១៩។
ក្រុមកីឡាករវៀតណាមចូលរួមមហាស្រពកីឡានិស្សិតអាស៊ីអាគ្នេយ៍លើកទី ១៩ |
នេះគឺជាព្រឹត្តិការណ៍កីឡាធំបំផុតរបស់និស្សិតនៃបណ្តាប្រទេសនៅតំបន់ អាស៊ីអាគ្នេយ៍ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់២ឆ្នាំម្តង។ ចូលរួមមហាស្រពកីឡាលើកនេះ កីឡាករជិត ៤០០០ នាក់ មកពី ប្រទេសចំនួន ១១ ក្នុងតំបន់ នឹងចូលរួមប្រកួតជាមួយគ្នានៅវិញ្ញាសាកីឡាចំនួន ១៧ រួមមាន អត្តពលកម្ម បាញ់ធ្នូ បាល់ទាត់ កីឡាវាយកូនហ្គោល ចែវទូក ហែលទឹក បាល់ទះ វាយសី Karatedo ជាដើម ជាពិសេស ជាលើកដំបូងមហាស្រពមានការប្រកួតកីឡាក្បាច់គុន Vivonam ផងដែរ។ ក្រុមកីឡាករវៀតណាមបានចូលរួមមហាស្រព កីឡានិស្សិតអាស៊ីអាគ្នេយ៍លើកទី ១៩ ដោយមានកម្មាភិបាល អាជ្ញាកណ្តាល គ្រូបង្វឹក អត្តពលិកចំនួន ៦១ នាក់ ដែលនឹងប្រកួតនៅក្នុងវិញ្ញាសាកីឡាចំនួន ៥ រួមមាន កីឡាប៉េងប៉ុង អត្តពលកម្ម ការ៉ាតេដូ Karatedo វាយកូនហ្គោល និងក្បាច់គុន vovinam ។ មហាស្រពកីឡានិស្សិតអាស៊ីអាគ្នេយ៍លើកទី ១៩ នឹងប្រព្រឹត្តទៅរហូតមកដល់ថ្ងៃទី២០ ខែធ្នូឆ្នាំ២០១៨ នៅទីក្រុង Naypyitaw ប្រទេសមីយ៉ាន់ម៉ា៕