ពិធីបើកមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១០

ពិធីបើកមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១០  - ảnh 1
ពិធីបើកមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១០ (http://vov.vn)

(VOV)_ ពិធីបើក មហោស្រពផ្សាយសម្លេងទូទាំងប្រទេស លើកទី ១០ រៀបចំ​ដោយ​
វិទ្យុ​សម្លេងវៀតណាម និង ស្ថានីយផ្សាយសម្លេង​និងទូរទស្សន៍​ហា​ណូយ​ រៀបចំបាន ប្រព្រឹត្តិទៅនាយប់ថ្ងៃទី 13 មិថុនា នៅទីក្រុងហាណូយ។​ មហោស្រពឆ្នាំនេះ  ទទួល
បាន ការចូលរួមជាច្រើនកុះករ របស់អង្គភាពចំនួន 79 ជា​មួយវណ្ណកម្មចូលរួមចំនួន 
263វណ្ណកម្ម។ លោក Vu Hai អគ្គនាយករង វិទ្យុសម្លេង​វៀតណាម​ ប្រធានគណះ ចាត់តាំងមហោស្រព ផ្សាយសម្លេង លើទូទាំងប្រទេស​លើក​ទី 10 បានអោយដឹងថា៖​

“បណ្ដាវណ្ណកម្មចូលរួមមហោស្រពផ្សាយសម្លេងឆ្នាំនេះ ត្រូវបានជ្រើសរើស ក្នុងចំ
ណោមបណ្ដាវណ្ណកម្មឆ្នើមបំផុត ក្នុងរយះពេល ១ឆ្នាំកន្លងទៅ។ ​វណ្ណកម្មទាំងនេះ​
បាន​ជ្រាបចូលទៅក្នុងដង្ហើមនៃជីវភាពរស់នៅ​​។ ក្នុងរយះពេលប៉ុន្មានថ្ងៃខាងមុខនេះ  នៅបណ្ដាគណះមេប្រយោគ យើងនឹងជ្រើសរើស លើកដម្កើង​​វណ្ណកម្មឆ្នើមបំផុត របស់ផ្នែកផ្សាយសម្លេងវៀតណាម។”

          ជាមួយរយះពេលជាង២០ឆ្នាំ ផ្សារភ្ជាប់ជាមួយផ្នែកផ្សាយសម្លេង អ្នកកាសែត ​
Nguyen Xuan Long នៃស្ថានីយផ្សាយសម្លេង -ទូរទស្សន័ Quang Ngai (នៅ​ភាគ​កណ្ដាលវៀតណាម) បានអោយដឹងថា៖ បណ្ដាថ្ងៃប្រព្រឹត្តិទៅមហោស្រព​ពិត​ជាទិវាបុណ្យធំ ជាឱកាសដើម្បីអ្នកកាសែតម្នាក់ៗផ្លាស់ប្តូរបទពិសោធន៍ លើកកំពស់
សមត្ថភាព៖​

          “ខ្ញុំឃើញថា ក្នុងរយះពេលប៉ុន្មានឆ្នាំជិតៗនេះ ទន្ទឹមនឹងខ្លឹមសារនៃមហោស្រព ​វិទ្យុសម្លេងវៀតណាម ក៏បានរៀបចំសិក្ខាសាលាមួយចំនួន។ វាធ្វើអោយមហោស្រពមាន ចរិតលក្ខណះផ្សារភ្ចាប់ជាង សម្បូរជាង ពហុបែបជាង។ ពេល បង ប្អូន មកដល​មហោស្រព ក៏ក្ដាប់ជាប់ខ្លឹមសារជាច្រើនជាង។ ”

          ពិធីបិទមហោស្រពផ្សាយសម្លេងទូទាំងប្រទេស លើកទី 10 នឹងប្រព្រឹត្តិទៅនា​យប់ថ្ងៃទី 15មិថុនា។

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ