ពិធី​បើក​មហោស្រព​ពណ៌​វប្បធម៌​-​ការជួបជុំនិង​រីកសាយភាយ

(VOVWORLD) - ដោយប្រធានបទ "ពណ៌វប្បធម៌ - ការជួបជុំ និងរីកសាយភាយ" ពិធីបុណ្យវប្បធម៌បណ្តាជនជាតិដែលមានប្រជាជនតិចជាង ១ម៉ឺននាក់លើកទី១ និងសប្តាហ៍ទេសចរណ៍ - វប្បធម៌ Lai Chau ឆ្នាំ ២០២៣ បានបើកនាថ្ងៃទី ៣វិច្ឆិកា នៅខេត្ត Lai Chau។
ពិធី​បើក​មហោស្រព​ពណ៌​វប្បធម៌​-​ការជួបជុំនិង​រីកសាយភាយ - ảnh 1កម្មវិធីសិល្បៈជាមួយប្រធានបទ ពណ៌វប្បធម៌ - ការជួបជុំ និងរីកសាយភាយ" ។ រូបថត៖ VOV

នេះជាឱកាសមួយសម្រាប់ការជួបប្រាស្រ័យទាក់ទងគ្នា និងចែករំលែកបទពិសោធន៍ក្នុងការថែរក្សា អភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណី។ ថ្លែងមតិក្នុងពិធីបើកមហោស្រព លោកស្រី Trinh Thi Thuy អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានសង្កត់ធ្ងន់ថា៖ “វប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចតិចមានចំនួនប្រជាជនតិច គឺជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃ មិនត្រឹមតែជាទ្រព្យសម្បត្តិរបស់តំបន់ដោយឡែកប៉ុណ្ណោះទេ ថែមទាំងជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រទេសជាតិ រួមចំណែកដល់ភាពសម្បូរបែប ភាពចម្រុះ និងឯកភាពនៃវប្បធម៌វៀតណាម។ តម្លៃវប្បធម៌ប្រពៃណីត្រូវបាន និងកំពុងត្រូវបានបក្ស រដ្ឋ ប្រព័ន្ធនយោបាយទាំងមូល និងជនជាតិភាគតិចដែលមានចំនួនតិចរួមដៃគ្នាពង្រឹងនិងពង្រីក។ ការអភិរក្សសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិច គឺជាកិច្ចការនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលមានសារៈសំខាន់ជាពិសេសក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ”។

ព្រឹត្តិការណ៍នេះក៏ជាឱកាសមួយសម្រាប់ខេត្ត Lai Chau ផ្សព្វផ្សាយទៅកាន់ភ្ញៀវជាតិនិងអន្តរជាតិនូវទីតាំងទេសចរណ៍គួរឲ្យទាក់ទាញ និងលក្ខណៈពិសេសនៃវប្បធម៌ក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ