ពិធីបើកមហោស្រពភូមិកុមារ SOS វៀតណាមលើកទី ៨

(VOVWORLD) -ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុង Nha Trang បានប្រព្រឹត្តទៅ មហោស្រពតំណាងកុមារមកពីបណ្តាភូមិកុមារ SOS វៀតណាមលើកទី៨ ។
ពិធីបើកមហោស្រពភូមិកុមារ SOS វៀតណាមលើកទី ៨ - ảnh 1ពិធីបើកមហោស្រពភូមិកុមារ SOS វៀតណាមលើកទី ៨ 

អញ្ជើញចូលរួមមហោស្រពនេះ មានកុមារឆ្នើមចំនួន ១៧០ នាក់ឈានមុខមក ពីភូមិកុមារចំនួន ១៧ នៅទូទាំងប្រទេសវៀតណាម។មហោស្រពនេះ ត្រូវបាន រៀបចំឡើងជារៀងរាល់ពីរឆ្នាំម្តង។សំរាប់ឆ្នាំនេះមហោស្រពរួមមានសកម្មភាពដ៏មាន អត្ថន័យជាច្រើនដូចជា ការអុជធូប - ឈាបនដ្ឋានជនពលី Hon Dung ការប្រឡងតាំងបង្ហាញផលិតផល ការធ្វើអនាម័យបរិស្ថាន នៅតំបន់ ឆ្នេរសមុទ្រនិងការជួបប្រាស្រ័យជាមួយកម្មាភិបាល យុទ្ធជននៅអង្គភាពលេខ ៤នៃ កងទ័ពជើងទឹក ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ