ពិធីបើកមហោស្រពអន្តរជាតិក្បាច់គុនបុរាណវៀតណាម លើកទី៨
(VOVWORLD) - នាយប់ថ្ងៃទី ២ ខែសីហា នៅទីក្រុង Quy Nhon ខេត្ត Binh Dinh បានប្រព្រឹត្តិទៅពិធីបើកមហោស្រពអន្តរជាតិក្បាច់គុនបុរាណវៀតណាមលើកទី ៨ - Binh Dinh ឆ្នាំ ២០២៣។
ពិធីដុតភ្លើងបើកមហោស្រព។ រូបថត៖ Sy Thang/VNA |
ដោយមានការចូលរួមពីអ្នកក្បាច់គុន គ្រូបង្វឹក គ្រូក្បាច់គុនរាប់ពាន់នាក់មកពីប្រទេសនិងដែនដីជុំវិញពិភពលោក មហោស្រពនេះសំដៅលើកតម្កើងតម្លៃវប្បធម៌នៃសិល្បៈក្បាច់គុនវៀតណាម និងជាកន្លែងសម្រាប់អ្នកក្បាច់គុនមកពីជុំវិញពិភពលោក ដើម្បីផ្លាស់ប្តូរ សិក្សារៀនសូត្រ និងឧទ្ទេសនាមអំពីលក្ខណៈនិងភាពសម្បូរបែបរបស់និកាយខ្លួន។ តាមនោះ រួមដែគ្នាថែរក្សានិងលើកតម្កើងសិល្បៈក្បាច់គុនបុរាណវៀតណាមនិយាយរួម និងក្បាច់គុនបុរាណខេត្ត Binh Dinh និយាយដោយឡែក។
ក្នុងក្របខ័ណ្ឌនៃមហោស្រពនេះ សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងដូចជា៖ ពិធីអុជធូបនិងថ្វាយផ្កានៅវិមាន Kinh Thien និងសារមន្ទីរ Quang Trung ស្រុក Tay Son; ការជួបប្រាស្រ័យនិងការសម្តែងក្បាច់គុន ជាមួយនឹងការទស្សនាសាលាក្បាច់គុន កេរ្តិ៍ដំណែលបុរាណ វប្បធម៌ និងតំបន់ទេសចរណ៍នានាក្នុងខេត្ត; ការតាំងពិព័រណ៍រូបថតស្តីពីសកម្មភាពរបស់សាលាក្បាច់គុនក្នុងស្រុក និងអន្តរជាតិ និងសាលាក្បាច់គុន; សិក្ខាសាលាពិភាក្សាអំពីដំណោះស្រាយជំរុញការអភិវឌ្ឍន៍សិល្បៈក្បាច់គុនបុរាណវៀតណាមរហូតដល់ឆ្នាំ ២០៣០។ មហោស្រពនេះបានប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី ៥ ខែសីហា៕