ពិធីបើកវេទិការសេដ្ឋកិច្ចអន្តរជាតិ Saint Peterburg នៅរុស្ស៊ី


ពិធីបើកវេទិការសេដ្ឋកិច្ចអន្តរជាតិ Saint Peterburg នៅរុស្ស៊ី - ảnh 1
ពិធីបើកវេទិការសេដ្ឋកិច្ចអន្តរជាតិ Saint Peterburg នៅរុស្ស៊ី (Image: VNA)

(VOVworld)  - នាថ្ងៃទី​ ១៦ មិថុនា វេទិការសេដ្ឋកិច្ចអន្តរជាតិ Saint Peterburg
លើកទី ២០ ដោយមានប្រធានបទ «ចំពោះមុខស្ថានភាពសេដ្ឋកិច្ចថ្មី» បានបើក
ជាផ្លូវការនៅ ទីក្រុង Saint Peterburg ប្រទេសរុស្ស៊ី ហើយគ្រោងនឹងប្រព្រឹត្តទៅដល់
ថ្ងៃទី ១៨ មិថុនា។ វេទិការលើកនេះមានការចួលរួមរបស់អង្គសន្និសីទចំនួន ១
ហ៊ឺននាក់។ ជាពិសេស អគ្គលេខាធិការ​ អ.ស.ប. លោក​ Ban Ki Moon ប្រធាន
គណៈកម្មាធិការអឺរ៉ុប លោក Jean Claude Juncker នាយករដ្ឋមន្ត្រីអ៊ីតាលី លោក
Matteo Renzi ប្រធានាធិបតីកាហ្សាកស្ថាន លោក Nursultan Nazarbayev និង
គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម
លោក Hoang Quoc Vuong ក៏បានចូលរួមព្រឹត្តិការណ៍នេះ ផងដែរ។សម័យប្រជុំ
ពេញអង្គនៃវេទិការសេដ្ឋកិច្ចអន្តរជាតិ Saint Peterburg លើកទី ២០ ដោយមាន
របៀបវារៈសម្បូរបែបដែលប្រមូលផ្តុំទៅលើបញ្ហាសំខាន់ៗដែលសេដ្ឋកិច្ចពិភព
លោកកំពុងប្រឈមមុខហើយស្វែងរកប្រភពកំណើនថ្មីក្នុងកាលៈទេសៈបច្ចុប្បន្ន។
 ក្រៅពីនោះ នៅសន្និសីទចំនួន ១០០ ក្នុងក្របខ័ណ្ឌវេទិការនេះ អ្នកជំនាញការ
អ្នកគ្រង់គ្រងសហគ្រាសចំនួន ២០០ នាក់មកពីប្រទេសចំនួន ៣០ នឹងពិភាក្សា
អំពីបញ្ហាលើគ្រប់វិស័យរបស់ខឿនសេដ្ឋកិច្ច​ ដូចជា កិច្ចសហប្រតិបត្តិការថាមពល
វិនិយោគ ហិរញ្ញវត្ថុធនាគារនិងបច្ចេកវិទ្យាខ្ពស់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ