ពិធីបើកវេទិកាសេដ្ឋកិច្ចប៉ែកខាងកើតលើកទី៤
(VOVWORLD) - នាថ្ងៃទី១១ខែកញ្ញានៅទីក្រុង Vladivostok សហព័ន្ធរុស្ស៊ី បានប្រព្រឹត្តទៅពិធីបើកវេទិកាសេដ្ឋកិច្ចប៉េកខាងកើត (EEF) លើកទី៤ ក្រោមប្រធានបទ « បែកខាងកើត - ពង្រីកព្រំដែនសំរាប់ឱកាស»។
ទិដ្ឋភាពនៃពិធីបើកវេទិកាសេដ្ឋកិច្ចប៉ែកខាងកើតលើកទី៤ |
យោងតាមកម្មវិធីជាផ្លូវការ ខ្លឹមសាររបៀបវារៈនៃ EEF ឆ្នាំ២០១៨ ត្រូវបានបែងចែកជាទិសដៅចំនួន៤រួមមាន៖ «ឧបករណ៍ជួយឧបត្ថម្ភវិនិយោគ៖ ជំហានឈានបន្តទៀត» ដែលពិភាក្សាអំពីលទ្ធផលនិងយថាទស្សន៍នៃយន្តការ នៃការអភិវឌ្ឍតំបន់ «ការផ្តល់អាទិភាពលើវិស័យតំបន់ប៉ែកខាងកើត» «ប៉ែកខាងកើតសកលលោក៖ គម្រោងអន្តរជាតិដើម្បីសហការគ្នា» និង «បង្កើតលក្ខណៈងាយស្រួលសំរាប់ជីវភាពរស់នៅ»។
ព្រឹត្តិការណ៍ជាស្នូលក្នុងវេទិកានេះគឺផ្តោតសំខាន់លើសម័យសម័យប្រជុំពេញអង្គនាថ្ងៃទី១២ខែកញ្ញា ដោយមានការចូល រួមរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin រួមជាមួយប្រមុខរដ្ឋនៃប្រទេសចិន ម៉ុងហ្គោលី ជប៉ុន និងកូរ៉េខាងត្បូង។ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung នឹងដឹកនាំគណៈប្រតិភូវៀតណាម អញ្ជើញចូលរួមវេទិកានិងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិភាក្សា «រុស្ស៊ី - អាស៊ាន» ដែលធ្វើឡើងនារសៀលនាថ្ងៃទី ១១ ខែកញ្ញាខាងមុខផងដែរ៕