ពិធីបើកវេទិកាសេដ្ឋកិច្ចភាគខាងកើតលើកទី ៥ ឆ្នាំ ២០១៩

(VOVWORLD) - នាថ្ងៃទី ៤ ខែកញ្ញា វេទិកាសេដ្ឋកិច្ចភាគខាងកើតលើកទី ៥ (EEF) បានបើកជាផ្លូវការនៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី។ EEF-2019 មានប្រធានបទថា "តំបន់ចុងបូព៌ា - ជើងមេឃអភិវឌ្ឍន៍" បានទាក់ទាញការចូលរួមពីតំណាងប្រមាណ ៨០០០ នាក់មកពីប្រទេសជាង ៥០ នៅលើពិភពលោក។ គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung បានអញ្ជើញចូលរួមវេទិកានេះដែរ។
ពិធីបើកវេទិកាសេដ្ឋកិច្ចភាគខាងកើតលើកទី ៥ ឆ្នាំ ២០១៩ - ảnh 1 ពិធីបើកវេទិកាសេដ្ឋកិច្ចភាគខាងកើតលើកទី ៥ ឆ្នាំ ២០១៩ (រូបថត៖ vov.vn)

របៀបវារៈ EEF-2019 ត្រូវបានចែកជាប្រធានបទសំខាន់ចំនួន ៤ រួមមាន ដំណោះស្រាយថ្មីក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច; បង្កើតលក្ខណៈងាយស្រួលម្រាប់សហគ្រាស; តំបន់ចុងបូព៌ានិងអាស៊ីប៉ាស៊ីហ្វិក ; ការអភិវឌ្ឍន៍ឱកាសសហប្រតិបត្តិការ; ដំណោះស្រាយថ្មីដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅ។

របៀបវារៈនៃវេទិកានេះរួមមានសកម្មភាពជាង ៥០ ដែលក្នុងនោះ ព្រឹត្តិការណ៍សំខាន់ៗគឺជាសម័យប្រជុំពេញអង្គនាថ្ងៃទី ៥ ខែកញ្ញា ដោយមានការចូលរួមរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រធានាធិបតីម៉ុងហ្គោលី លោក Khaltmaagiin Battulga នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad និងនាយករដ្ឋមន្រ្តីជប៉ុនលោក Abe Shinzo ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ