ពិធីបើកសន្និសីទជនវៀតណាមនៅឯបរទេសលើកទី ២

(VOVworld) - នាថ្ងៃទី ២៧ កញ្ញា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) សន្និសីទជនវៀតណាមនៅឯបរទេសលើកទី ២ បានបើកជាផ្លូវការ ដោយប្រធានបទ “ទស្សនៈវិស័យដល់ឆ្នាំ ២០២០ សហគមន៍ជនវៀតណាមនៅឯបរទេសធ្វើសមាហរ
ណកម្មនិងអភិវឌ្ឍន៍ជាមួយមាតុប្រទេស”។ សន្និសីទនេះត្រូវបានរៀបចំឡើងដោយ
គណៈកម្មាធិការរដ្ឋទទួលបន្ទុកបញ្ហាជនវៀតណាមនៅឯបរទេសនិងក្រសួងការបរ
ទេសវៀតណាមគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានទាក់ទាញតំណាង
ចំនួន ១ ពាន់នាក់ ចូលរួម។ ជនវៀតណាមនៅអាមេរិកមួយនាក់ មេធាវី Dinh Viet Tu ដែលចូលរួមសន្និសីទនេះ បានឲ្យដឹងថា៖“នេះគឺជាលើកទី ២ ខ្ញុំបានចូលរួមសន្និសីទ
ជនវៀតណានៅមឯបរទេស។ ខ្ញុំឃើញថា៖ សន្និសីទលើកនេះត្រូវបានរៀបចំឡើង
យ៉ាងល្អជាងបើប្រៀបនឹងសន្និសីទលើកទី ១ ។ ខ្ញុំយកចិត្តទុកដាក់ដល់បញ្ហាអំពី
សមាគមជនវៀតណាម នៅឯបរទេស ដែលបានពិភាក្សារក្នុងសន្និសីទលើកនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ