ពិធីបើកសប្តាហ៍មាសទេសចរណ៍ Lam Dong លើកទី៣២០២៤
(VOVWORLD) - សប្តាហ៍មាសទេសចរណ៍ Lam Dong មានគោលបំណងជំរុញតម្រូវការទេសចរណ៍ ហើយខិតខំប្រឹងប្រែងសម្រេចឲ្យបានគោលដៅទទួលបានភ្ញៀវទេសចរចំនួន ៩,៧ លាននាក់ក្នុងឆ្នាំនេះផងដែរ។
ពិធីបើកសប្តាហ៍មាសទេសចរណ៍ Lam Dong លើកទី៣២០២៤ (រូបថត៖ Quang Sang/VOV) |
សប្តាហ៍មាសទេសចរណ៍ Lam Dong លើកទី ៣ ឆ្នាំ ២០២៤ បានបើកកាលពីយប់ ថ្ងៃទី ៣១ ឧសភា នៅទីក្រុង Da Lat ។
ដោយមានប្រធានបទ "Lam Dong - គោលដៅណាត់ជួបនៃផ្កា និងតន្ត្រី" ក្រៅពីកម្មវិធី សំដែងវប្បធម៌នាពេលរាត្រី លំហឧទ្ទេសនាមតន្ត្រី និងវប្បធម៌ជនជាតិ អាហារដ្ឋានដែលមានមុខម្ហូបចំនួន ៤៩ មុខធ្វើពីផ្កា តែរួមជាមួយនឹងការទស្សនាសារមន្ទីរ ដំណើរទេសចរណ៍ ផលិតផលទេសចរណ៍ថ្មីៗនាពេលយប់ និងព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍ជាច្រើនបានប្រព្រឹត្តទៅនៅតាមស្រុក ក្រុងក្នុងខេត្ត នាំមកជូនភ្ញៀវទេសចរនូវបទពិសោធន៍ថ្មីថ្មោង និងគួរឲ្យទាក់ទាញ។
លោក Vo Ngoc Hiep អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lam Dong បានអះអាងថា សប្តាហ៍មាសទេសចរណ៍ Lam Dong មានគោលបំណងជំរុញតម្រូវការទេសចរណ៍ ហើយខិតខំប្រឹងប្រែងសម្រេចឲ្យបានគោលដៅទទួលបានភ្ញៀវទេសចរចំនួន ៩,៧ លាននាក់ក្នុងឆ្នាំនេះផងដែរ៕