ពិធីបើកសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា

(VOVWORLD) - ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះ នឹងជាឱកាសសម្រាប់ប្រជាជននៃប្រទេសទាំងពីរ បង្កើនការយល់ដឹងគ្នាទៅវិញទៅមក។
ពិធីបើកសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា - ảnh 1អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Hoang Dao Cuong

អញ្ជើញថ្លែងមតិក្នុងពិធីបើក អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Hoang Dao Cuong បានឲ្យដឹងថា ដោយបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ ខែសីហា នៅរាជធានីភ្នំពេញ និងទីក្រុងសៀមរាបនោះ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា គឺជាសកម្មភាពវប្បធម៌ដ៏សំខាន់មួយ ដើម្បីអបអរសាទរខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា និងឆ្នាំមិត្តភាពវៀតណាម - កម្ពុជា និងកម្ពុជា - វៀតណាម ឆ្នាំ ២០២២ ក៏ដូចជាអនុវត្តន៍តាមកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងផែនការសហប្រតិបត្តិការវប្បធម៌រវាងវៀតណាម និងកម្ពុជាដំណាក់កាល ២០១៨-២០២២៖ “តាមរយៈព្រឹត្តិការណ៍នេះវៀតណាមមានបំណងចង់ឧទ្ទេសនាមដល់ប្រជាជនកម្ពុជា និងមិត្តអន្តរជាតិអំពីសម្រស់វប្បធម៌របស់វៀតណាម តាមរយៈកម្មវិធីសម្តែងសិល្បៈច្រៀង រាំ និងតន្ត្រីប្រជាប្រិយវៀតណាម សិល្បៈរបាំបាឡេបុរាណ ពិពណ៌រូបថតអំពីវប្បធម៌ និងការអប់រំរបស់វៀតណាម ក៏ដូចជាឱទ្ទេសនាមបេតិកភណ្ឌពិភពលោកនៅវៀតណាម ដែលត្រូវបានទទួលស្គាល់ដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ផងដែរ”។

ចំណែកឯលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្សិល្បៈកម្ពុជា មានជំនឿជាក់ថា ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះ នឹងជាឱកាសសម្រាប់ប្រជាជននៃប្រទេសទាំងពីរ បង្កើនការយល់ដឹងគ្នាទៅវិញទៅមក ហើយរួមចំណែកលើកកម្ពស់ការតភ្ជាប់រវាងប្រជាជន ជាមួយប្រជាជន កិច្ចសហប្រតិបត្តិការភាពជាអ្នកជិតខាងល្អរវាងប្រជាជននៃប្រទេសទាំងពីរឡើងកម្ពស់ថ្មីមួយក្រោយជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ