ពិធីបើកសម្ពោធការិយាល័យគ្រប់គ្រងប្រជាពលករវៀតណាមនៅកូរ៉េខាងត្បូង
|
រដ្ឋមន្ត្រីក្រសួងការងារធ្វើយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Pham Thi Hai Chuyen និងរដ្ឋមន្ត្រីក្រសួងការងារធ្វើនិងពលកម្មកូរ៉េខាងត្បូង លោក Phang Ha Nam
(Image: dangcongsan.vn) |
(VOVworld) - បន្តដំណើទស្សនកិច្ចការងារនៅកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី ៣១ ធ្នូ រដ្ឋមន្ត្រីក្រសួងការងារធ្វើយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Pham
Thi Hai Chuyen និងរដ្ឋមន្ត្រីក្រសួងការងារធ្វើនិងពលកម្មកូរ៉េខាងត្បូង លោក Phang
Ha Nam បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាពិសេស (MOU) អំពី ការបញ្ជូនប្រជាពលករវៀតណាមទៅធ្វើការនៅកូរ៉េខាងត្បូងនៅទីក្រុង Seoul។ អនុស្សារណៈយោគយល់គ្នាពិសេសនេះនឹងចាប់ផ្តើមឡើងវិញការបញ្ជូនពលករ
វៀតណាមទៅធ្វើការនៅកូរ៉េខាងត្បូងតាមកម្មវិធីផ្តល់ការអនុញ្ញាតិឲ្យប្រជាពលករ
ជាជនបរទេសទៅធ្វើការនៅកូរ៉េខាងត្បូង (កម្មវិធី EPS) ដែលត្រូវបានបញ្ឈប់ជា
បណ្តោះអាសន្នពី ខែ សីហា ឆ្នាំ ២០១២ កន្លងមក។ MOU នេះនឹងអូសបន្លាយ
ក្នុងរយៈពេល ១ ឆ្នាំ និងសំរាប់តែប្រជាពលករដែលបានចុះឈ្មោះក្នុងការតេ
ស្តភាសារកូរ៉េ។ បន្ទាប់ពីឆ្នាំ ២០១៤ ភាគីទាំង ២ នឹងវាយតំលៃដំណើការអនុវត្ត
ដើម្បីពិនិត្យ មើលការចុះហត្ថលេខាលើ MOU ជាធម្មតាឡើងវិញ៕