ពិធីបើកសម្ពោធក្លឹបរបួសឆ្អឹងខ្នងវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ២១ ខែតុលា នៅទីក្រុងហាណូយសម្ព័ន្ធសមាគមជនពិការវៀតណាមបានបើក សម្ពោធក្លឹបរបួសឆ្អឹងខ្នងវៀតណាម។
ពិធីបើកសម្ពោធក្លឹបរបួសឆ្អឹងខ្នងវៀតណាម - ảnh 1ជនពិការដែលរងរបួសជំងឺឆ្អឹងខ្នង

របួសឆ្អឹងខ្នងជាជំងឺដ៏គ្រោះថ្នាក់មួយដែលអាចគម្រាមកំហែងដល់អាយុជីវិតមនុស្សនិងបង្កការលំបាកក្នុងជីវភាពរស់នៅនិងការងារផងដែរ។ នាបច្ចុប្បន្ន វៀតណាមមានអ្នកមានជំងឺឆ្អឹងខ្នងប្រមាណ ៥០០០ នាក់។ ហេតុដូច្នេះហើយក្លឹបឆ្អឹងខ្នងវៀត ណាមគឺជាកន្លែងមួយដែលមនុស្សគ្រប់រូបអាចចែករំលែកក្ដី ស្រឡាញ់ ចែករំលែកវិធីសាស្រ្តព្យាបាលជំងឺក៏ដូចជាបទពិសោធន៍និងឱកាស រកការងារធ្វើ។

អនុប្រធានក្លឹបឆ្អឹងខ្នងវៀតណាម លោកស្រី Le Thi Ha បានឲ្យដឹងថា៖ "យើងខ្ញុំនឹងរៀបចំជំនួបពិគ្រោះយោបល់ដើម្បីជួយឲ្យសមាជិកនានាអាចរួមបញ្ចូលសហគមន៍កាន់តែល្អប្រសើរជាង។ ទន្ទឹមនឹងនេះ យើងខ្ញុំនឹង រៀបចំកម្មវិធីហ្វឹកហ្វឺនដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរកការងារធ្វើសម ស្របនឹងពួរគេ។ នាពេលខាងមុខ យើងខ្ញុំនឹងឆ្ពោះទៅការតម្រង់ទិសបណ្តុះ បណ្តាលវិជ្ជាជីវៈដើម្បីធ្វើឲ្យមិត្តទាំងអស់អាចមានការងារធ្វើសមស្របសំរាប់ជន ឈឺឆ្អឹងខ្នងផងដែរ "៕

ប្រតិកម្មទៅវិញ

ផ្សេងៗ