ពិធីបើកសម្ពោធគេហទំព័រព័ត៌មានអេឡិចត្រូនិច “គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបក្ស”

(VOVWORLD) -  នាព្រឹកថ្ងៃទី ៣០ ខែតុលា នៅទីក្រុងហាណូយ គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម បានរៀបចំពិធីបើកសម្ពោធគេហ ទំព័រព័ត៌មានអេឡិចត្រូនិចដែលមានឈ្មោះថា “      គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបក្ស” ។
ពិធីបើកសម្ពោធគេហទំព័រព័ត៌មានអេឡិចត្រូនិច “គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបក្ស” - ảnh 1 ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបក្ស លោក Hoang Binh Quan (រូបថត៖ qdnd.vn)

ក្នុងឱកាសអបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ និងខួបលើកទី ៧១ នៃទិវាបង្កើតគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម (ថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ១៩៤៩ - ថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ២០២០) នាព្រឹកថ្ងៃទី ៣០ ខែតុលា នៅទីក្រុងហាណូយ គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម បានរៀបចំពិធីបើកសម្ពោធគេហទំព័រព័ត៌មានអេឡិចត្រូនិចដែលមានឈ្មោះថា “      គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបក្ស” ។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបក្ស លោក Hoang Binh Quan បានសង្កត់ធ្ងន់ថា៖

« គេហទំព័រព័ត៌មានអេឡិចត្រូនិចរបស់គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបក្ស ត្រូវបានគេរំពឹងថាជាគេហទំព័រព័ត៌មានជាផ្លូវការ ដែលមានឯកទេសខាងកិច្ចការបរទេសរបស់បក្ស។ ថ្ងៃនេះយើងបើកដំណើរការវេបសាយព័ត៌មានជាភាសាវៀតណាម ដើម្បីឱ្យកម្មាភិបាលក្នុងបក្សជននៅតាមខេត្ត/ក្រុងទូទាំងប្រទេស និងអាណិកជននៅឯបរទេសទទួលបានព័ត៌មានយ៉ាងពេញលេញនិងផ្លូវការស្តីពីកិច្ចការបរទេសរបស់បក្សផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំស្នើឲ្យមានការអនុវត្តគេហទំព័រជាភាសាបរទេសដើម្បីឆ្ពោះទៅរកបរិមាណមិត្តអ្នកអានដៃគូនិងមិត្តភក្តិអន្តរជាតិឲ្យបានច្រើនថែមទៀតផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ