ពិធីបើកសម្ពោធន៍​ស្ដូបលោកប្រធានហូជីមិញ​ជាមួយ​បណ្ដា​​ជនជាតិ​​ Tay Nguyen

          (VOV)_នាយប់ថ្ងៃទី ៩ ធ្នូ នៅទីក្រុង Pleiku (ខេត្ត Gia Lai ) បាន​ប្រព្រឹត្ត​​ទៅ ពិធី
បើកសម្ពោធន៍​ស្ដូបលោកប្រធានហូជីមិញ​ជាមួយ​បណ្ដា​​ជនជាតិ​​ Tay Nguyen ។​ ថ្លែងមតិនៅពិធីនេះ អគ្គលេខាបក្ស ​កុម្មុយនីស្ត​វៀតណាម លោក Nguyen Phu Trong
បានថ្លែងថា÷

          “ ខ្ញុំមានគោលបំណងថា÷​បក្សភាគ រដ្ឋអំណាច និងប្រជាជនខេត្ត Gia Lai ធ្វើល្អ ការងារគ្របគ្រង រក្សារ និងធ្វើអាជីវកម្ម សំណង់ ស្ដូបលោក​ប្រធាន​ហូជីមិញនេះ 
ប្រកប ដោយមានប្រសិទ្ធភាព រួមចំណែក អប់រំប្រពៃណី​បដិវត្តន៍ របស់បក្ស របស់
ប្រជាជាតិ។ យើងស្មោះស្ម័គ្គ​ជានិច្ច​ ធ្វើតាមគំរូ លោកប្រធានហូជីមិញ ខំប្រឹង ប្រែងកសាងប្រទេសវៀតណាម ១ ខ្លាំងមាំមួន សប្បូរធូធារ ​ ប្រជាធិបតេយ្យ 
សមភាព  អរិយធម៏ ប្រកៀកស្មាជា​មួយ ប្រទេសមិត្តនានា លើពិភពលោក​។”

          រូបបដិមានេះ ត្រូវបានធ្វើពីសំរិទ្ធសុទ្ធ មានកំពស់ ១០,៨មែត្រ ទម្ងន់​ ១៦តោន ជារូបបដិមាលោកប្រធានហូជីមិញធំបំផុតរបស់វៀតណាម៕

ពិធីបើកសម្ពោធន៍​ស្ដូបលោកប្រធានហូជីមិញ​ជាមួយ​បណ្ដា​​ជនជាតិ​​ Tay Nguyen  - ảnh 1
  អគ្គលេខាបក្ស ​កុម្មុយនីស្ត​វៀតណាម លោក Nguyen Phu Trong 
 (internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ