|
ពិធីបើកសម្ពោធន៍ស្ពានលើអាកាស Kim Ma – Nguyen Chi Thanh |
(VOV)_នាព្រឹកថ្ងៃទី ៥តុលា គណះកម្មាធិការប្រជាជនទីក្រុងហាណូយ បានរៀប
ចំពិធីបើកសម្ពោធន៍ស្ពានលើអាកាសដាក់អោយដំណើការ នៅវិថី Kim Ma –
Nguyen Chi Thanh ក្រោយរយះពេល៨ខែ កសាង បំរើតម្រូវការអំពីការធ្វើ ដំណើរ ទៅវិញទៅមក របស់ប្រជាជន។ នេះគឺជាស្ពាន លើអាកាសទី៧ របស់ទីក្រុងហា
ណូយ ត្រូវបានបើកសម្ពោធន៍ ដាក់អោយដំណើការ កាត់បន្ថយស្ថានភាពស្ទះ ចរាចរណ៍ក្នុងទីក្រុងហាណូយ។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានអោយដឹងថា÷
“ សកម្មភាពនេះ បានជួយកាត់បន្ថយស្ថានភាពស្ទះចរាចរនៅទីក្រុងហា ណូយ និងក្នុងរយះពេលខាងមុខនេះ យើងនឹងកសាងសំណង់ជាច្រើនថែមទៀត ដើម្បីកែលំអរស្ថានភាពចរាចរនៅក្នុងទីក្រុងជាបណ្ដើរៗ។ ខ្ញុំស្នើ ទីក្រុងនិងបណ្ដា ក្រសួង ស្ថាប័បន្តលាតត្រដាងអនុវត្តសេចក្ដីសម្រេចចិត្តលេខ ១៣ ស្ដីពីហេដ្ឋា
រចនាសម្ព័ន្ធ ព្រមៗគ្នា និងអនុវត្តការរៀបចំផែនការតំបន់ទីក្រុងផងដែរ៕ ”