ពិធីបើកសម្ពោធមជ្ឈមណ្ឌលពិព័រណ៍ទំនិញវៀតណាមដែលមានគុណភាពខ្ពស់នៅប្រទេសថៃ
(VOVWORLD) - នាថ្ងៃទី ២៣ ខែសីហា ក្រោមការជួយគាំទ្រភដោយអគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅ Khon Kean សមាគមធុរជនវៀតណាម-ថៃនៅទូទាំងប្រទេសថៃបានរៀបចំពិធីបើកសម្ពោធមជ្ឈមណ្ឌលពិព័រណ៍ទំនិញ វៀតណាមនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម VT – Namnueng Udon Thani ភាគឦសាននៃប្រទេសថៃ។
ទិដ្ឋភាពទូទៅនៃពិធីនេះ (រូបថត៖TTXVN) |
អគ្គកុងស៊ុលវៀតណាមប្រចាំនៅ Khon Kean លោក Hoang Ngoc Son បានសង្កត់ធ្ងន់ថាការបើកមជ្ឈមណ្ឌលពិព័រណ៍ទំនិញវៀតណាម មិនត្រឹមតែជាឱកាសសម្រាប់អតិថិជននៅភាគឦសាននៃប្រទេសថៃអាចអភិក្រមនឹងទំនិញ វៀតណាមដែលមានគុណភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគឺជាឱកាសមួយដើម្បីជួយអង្គភាពអាជីវកម្មរបស់ប្រទេសទាំងពីរ បង្កើនសកម្មភាពធ្វើពាណិជ្ជកម្ម និងផ្លាស់ប្តូរទំនិញក៏ដូចជាស្វែងរកឱកាសសហប្រតិបត្ដិការអាជីវកម្មទៅវិញទៅមកទៀតផង។
លោក Hoang Ngoc Son ក៏សង្ឃឹមថា សមាគមធុរជនថៃ - វៀតណាមនៅទូទាំងប្រទេសថៃ នឹងបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីបើកមជ្ឈមណ្ឌលស្រដៀងគ្នានេះបន្ថែមទៀតនៅក្នុងប្រព័ន្ធផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មនៃសហគមន៍ប្រជាជនថៃដើមកំណើតវៀតណាមនៅភាគឦសាននៃប្រទេសថៃផងដែរ៕