ពិធីបើកសម្ពោធវិហារស្តេច Hung នៅទីក្រុង Can Tho

(VOVWORLD) - នាយប់ថ្ងៃតី ៦ មេសា នៅទីក្រុង Can Tho បានប្រារព្ធពិធីបើកសម្ពោធវិហារស្តេច Hung - ជាសំណង់វប្បធម៌ ដែលបានបង្ហាញពីប្រពៃណីដ៏ថ្លៃថ្លាផឹកទឹក នឹកដល់ប្រភពដើមរបស់ប្រជាជាតិសំដៅចងចាំគុណូបការៈក្នុងការស្ថាបនាប្រទេសជាតិរបស់បណ្ដាស្ដេច Hung។
ពិធីបើកសម្ពោធវិហារស្តេច Hung នៅទីក្រុង Can Tho - ảnh 1ពិធីបើកសម្ពោធវិហារស្តេច Hung នៅទីក្រុង Can Tho (រូបថត៖ VOV)

នៅវិហារធំ នៃវិហារស្តេច Hung ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បាន អុជធូបទាន ឧទ្ទិសវិញ្ញាណក្ខ័ន្ធ តបស្នងសងគុណបណ្ដាស្រេច Hung។ អញ្ជើញចារក្នុងសៀវភៅក្រាំងមាសនៅវិហារ លោកប្រធានរដ្ឋបានសម្ដែងជំនឿជាក់ថា កន្លែងនេះនឹងក្លាយជាកន្លែងប្រមូលផ្ដុំមកនូវដួចព្រលឹងជាទីស្ការៈ ដល់បណ្ដាស្ដេច  Hung នៅដែនដីភាគខាងត្បូង ហើយតភ្ជាប់ស័ក្តិសិទ្ធិជាមួយវិហារស្ដេច Hung នៅដែនដីភាគខាងជើង និងអភិវឌ្ឍន៍ប្រទេសជាតិសម្បូរធូធា និងខ្លាំងមាំមួន។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថា ការសាងសង់វិហារស្ដេច Hung នៅ ទីក្រុង Can Tho មិនត្រឹមតែបានលើកតម្កើងដូនតានៃប្រទេស ក្រើនរំលឹកពីគុណធម៌ផឹកទឹកនឹងដល់ប្រភពដើមប៉ុណ្ណោះទេ ថែមទាំងអះអាងពីខឿនឯករាជ្យ ខ្លួនទីពឹងខ្លួន ម្ចាស់ការយ៉ាងពេញលេញរបស់ប្រជាជាតិវៀតណាម។ លោកប្រធានរដ្ឋបានស្នើឱ្យទីក្រុង Can Tho បំពេញល្អការងារគ្រប់គ្រង ថែរក្សា និងពង្រីកសំណង់វិហារស្ដេច  Hung ហើយនាំសំណង់នេះក្លាយទៅជាចំណុចលេចធ្លោក្នុងតំបន់ រីកសាយភាយតភ្ជាប់ជាមួយបណ្ដាញកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ-វប្បធម៌ រមណីយដ្ឋាន បម្រើភ្ញៀវទេសចរមកទស្សនា និងធ្វើសក្ការបូជា៖ “ជំនឿធ្វើសក្ការបូជាបណ្ដាស្ដេច Hung បានក្លាយទៅជាអត្តសញ្ញាណ វប្បធម៌ដ៏ជ្រាលជ្រៅគុណធម៌ប្រពៃណីប្រកបដោយនិរន្តរភាពដែលបានមរតកជាច្រើនជំនាន់របស់ជនជាតិវៀតណាម ដោយបង្ហាញការគោរពដឹងគុណរបស់កូនចៅជំនាន់ក្រោយចំពោះគុណូបការៈ របស់បុព្វការីជនក្នុងការកសាង និងការពារប្រទេសជាតិ។ ទន្ទឹមនឹងនោះ នេះក៏ជាសកម្មភាពខាងព្រលឹងវិញ្ញាណ បួងសួងដល់បុព្វការីជនប្រោសប្រទានពរជ័យជូនជាតិមាតុភូមិ រដូវអំណោយផល ប្រទេសជាតិសុខសាន្ត វិបុលភាព ហើយបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅអំពីការផ្សារភ្ជាប់ស្រឡាញ់គ្នា ជួយយកអាសារគ្នាទៅវិញទៅមករបស់សហគមន៍ជនជាតិវៀតណាម។ ឆ្លងកាត់ការឡើងចុះជាច្រើនក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិអស់រយៈពេលរាប់ពាន់ឆ្នាំ ជំនឿធ្វើសក្ការបូជាបណ្ដាស្ដេច Hung ត្រូវបានពូនជ្រុំជាច្រើនជំនាន់ ដែលប្រៀបប្រដូចជាដួងព្រលឹងដ៏រឹងមាំ តភ្ជាប់ស្មារតីជាតិវៀតណាម ហើយជាប្រភពនៃកម្លាំងពលំ សម្រាប់ប្រជាជាតិយើងសាមគ្គីគ្នា ជំនះពុពារលើការលំបាក សាកល្បង ដើម្បីឯករាជ្យ ស្ថិតស្ថេជាមួយទឹកដីវៀតណាម ក៏ដូចជារក្សាសន្តិភាព និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ