|
ពិធីបើកសម្ពោធស្ដូបរំលឹកវិញ្ញាណក្ខ័នវីរយុទ្ធជនពលីសមរភូមិTay Nguyen។ |
VOV-ក្នុងឪកាសរំលឹកខួបលើកទី៣៧ទិវាប្រពៃណីអង្គភាពទ័ពធំលេខ៣
(ទី២៦មិនា) បញ្ជាការដ្ឋានអង្គភាពទ័ពធំលេខ៣បានរៀបចំពិធីបើកសម្ពោធ
ស្ដូប រំលឹកវិញ្ញាណក្ខ័នវីរយុទ្ធជនពលីសមរភូមិ Tay Nguyen អង្គភាពទ័ពធំ
លេខ ៣។ សំណង់ត្រូវបានរចនានិងកសាងដោយថ្មជាមួយថវិការចំណាយ អស់ប្រមាណជាង៦ពាន់៣រយលានដុងដើម្បីតបស្នងសងគុណចំពោះ
វីរយុទ្ធជនពលីដែលបានបូជាជីវិតដើម្បីឯករាជ្យសេរីភាពនៃមាតុប្រទេសនិង ធ្វើកាកព្វកិច្ចអន្តរជាតិនៅប្រទេសមិត្តឡាវនិងកម្ពុជា។ ឧត្តមសេនីយ៍ត្រី
Nguyen Duc Hai មេបញ្ជាការអង្គភាពទ័ពធំលេខ៣បានថ្លែងថា៖ “នេះជាសំណង់ដើម្បីអប់រំប្រពៃណីសំរាប់បណ្ដាជំនាន់កម្មាភិបាលយុទ្ធជន
របស់អង្គភាពទ័ពធំ និងប្រជាជន ពិសេសគឺជំនាន់យុវជនលើដំបន់ដី Tay Nguyen បំផុសមោទនភាពជាតិនិងកសាងឬទ្ឋានុភាពនយោបាយ ឧត្តមគតិបដិវត្តសំរាប់ជំនាន់វ័យក្មេងសំដៅអនុវត្តល្អជាងភារកិច្ចកសាងនិងការពារមាតុប្រទេសនិយាយ
រួមនិងការពាររឹងមាំស្ថិរភាពលើដំបន់ដី Tay Nguyen៕”