ពិធីបើកសម្ព័ន្ធភាពអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីផលិតផលសុវត្ថិភាពសន្តិសុខបណ្តាញអ៊ីនធឺណែតវៀតណាម
(VOVWORLD) - នាថ្ងៃទី ២៨ ធ្នូ នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានបើកឲ្យដំណើរការសម្ព័ន្ធភាពអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីផលិតផលសុវត្ថិភាពសន្តិសុខ បណ្តាញអ៊ីនធឺណែតវៀតណាម។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធី (VNA) |
(VOVworld) – នាថ្ងៃទី ២៨ ធ្នូ នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានបើកឲ្យដំណើរការសម្ព័ន្ធភាពអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីផលិតផលសុវត្ថិភាពសន្តិសុខ បណ្តាញអ៊ីនធឺណែតវៀតណាម។ ដោយគោលដៅប្រមូលផ្តុំប្រភពធនធានលើវិស័យសុវត្ថិភាពសន្តិសុខព័ត៌មានសំដៅពង្រីក ប្រៀបខ្លាំងដោយឡែកនៃអាជីវកម្មនិមួយៗ សម្ព័ន្ធភាពមានការចូលរួមរបស់អាជីវកម្មជាសមាជិកចំនួន ២១។ ឆ្នាំ ២០២០ ត្រូវបានកត់សម្គាល់ជាឆ្នាំផ្ទេរប្តូរ
ឌីជីថលជាតិស៊ីជម្រៅនិងលើគ្រប់វិស័យ។ ដើម្បីផ្ទេរប្តូរឌីជីថលប្រកបដោយជោគជ័យ សុវត្ថិភាពបណ្តាញអ៊ីនធឺណែតគឺជាបញ្ហាសំខាន់មួយក្នុងចំណមបញ្ហា សំខាន់ៗជាច្រើន។ រហូតដល់ឆ្នាំ ២០២៥ ផលិតផលសុវត្ថិភាពសន្តិសុខបណ្តាញអ៊ីនធឺណែត របស់វៀតណាមនឹងស្រូបយកជាង