ពិធីបើកសម័យប្រជុំក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ និង ទីក្រុងហូជីមិញ
(VOVWORLD) - នាព្រឹកថ្ងៃទី៤ខែធ្នូ បានប្រពឹ្រត្តទៅពិធីបើកសម័យប្រជុំលើកទី៧ នៃក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ និង ទីក្រុងហូជីមិញ។ ចាប់ផ្តើមពីថ្ងៃទី៤ខែធ្នូ ដល់ថ្ងៃទី៦ខែធ្នូ សម័យប្រជុំនេះបានពិចារណាលើស្ថានភាពនៃការអនុវត្តភារកិច្ច សេដ្ឋកិច្ច-សង្គម ដើម្បីធានាសន្តិសុខការពារប្រទេសសំរាប់ឆ្នាំ២០១៨ និងភារកិច្ចសំខាន់ៗនិងដំណោះស្រាយជាស្នូលសំរាប់ឆ្នាំ២០១៩របស់ទីក្រុងហាណូយផងដែរ។
ពិធីបើកសម័យប្រជុំក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ និង ទីក្រុងហូជីមិញ |
ថ្លែងមតិនៅក្នុងសម័យប្រជុំនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Hoang Trung Hai បានឲ្យដឹងថា៖
« ដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនអនុវត្តនៅក្នុងជីវភាពរស់នៅឲ្យបានឆាប់ៗ ក្រុមប្រឹក្សាប្រជាជនទីក្រុងគប្បីអនុម័តយ៉ាងព្រមៗគ្នានិងទាន់ពេលវេលាលើយន្តការ គោលនយោបាយ និងការបែងចែកធនធានមនុស្សឲ្យបានសមស្របផងដែរ។ គួរឲ្យចំណាំលើយន្តការ គោលនយោបាយដើម្បីរួមចំណែកធ្វើអាជីវកម្មយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពថែមទៀតនូវសក្តានុភាព និងឧត្តមភាពធំធេងរបស់រដ្ឋធានីហាណូយ រួមទាំង ប្រភពធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា ដោះស្រាយការជាប់គាំងខាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាលើកកម្ពស់ការឆ្នៃប្រឌិត និងគ្រប់គ្រងនៅថ្នាក់មូលដ្ឋាន ផងដែរ»៕