ពិធីបើកសម័យប្រជុំលើកទី ៤២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ខែកុម្ភៈនៅទីក្រុងហាណូយ គណៈកម្មាធិ ការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើកសម័យប្រជុំលើកទី ៤២ ។
ពិធីបើកសម័យប្រជុំលើកទី ៤២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញធ្វើអធិបតីក្នុងសម័យប្រជុំនេះ (រូបថត៖ quochoi.vn)

នៅឯសម័យប្រជុំនេះ សមាជិកសមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់អំពីការរៀបចំឆ្នាំប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤២ ( AIPA 42) ឆ្នាំ ២០២០; ពិចារណាលើការសម្រេចរៀបចំអង្គភាពរដ្ឋបាលនៅថ្នាក់ឃុំនិងស្រុកនៅតាមខេត្ត និងទីក្រុងមួយចំនួនក្រោមឱវាទមជ្ឈិម ព្រមទាំង   ផ្តល់យោបល់ក្នុងការដាក់ចេញអនុក្រឹត្យស្តីពីការអនុវត្តយន្តការក្រប់គ្រងជាបណ្តោះអាសន្នតាមអនុសញ្ញាអ៊ីស្តង់ប៊ុល (Istanbul) ជាដើម។ សម័យប្រជុំនេះនឹងបិទបញ្ចប់នៅថ្ងៃទី ១១ខែកុម្ភៈ។  ទាក់ទងនឹងការរាតត្បាតជំងឺរលាកផ្លូវដង្ហើមស្រួចដោយវីរុសកូរ៉ូណាប្រភេទថ្មី ( nCoV) ដែលកំពុងវិវត្តន៍យ៉ាងស្មុគ្រស្មាញ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា

« រដ្ឋសភានិងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាជានិច្ចកាលត្រៀមខ្លួនជាស្រេច ប្រកៀកស្មាគ្នាជាមួយរដ្ឋាភិបាលនិងប្រព័ន្ធនយោបាយទាំងមូល ក្នុងការប្រឆាំងនឹងការរាតត្បាតជំងឺនេះ ពោលគឺទាំងទប់ស្កាត់ការរីករាលដាលជំងឺនេះផង ទាំងអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមផង។ ជាពិសេស យើងគប្បីប្រុងប្រយ័ត្ន ដើម្បីកុំឲ្យការឆ្លងរាលដាលមេរោគត្រួតនឹងគ្នាផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ