ពិធីបូកសរុបកម្មវិធីវប្បធ៌មសម្បុរសធ៌ម មនុស្សធ៌មវៀតណាម-កូរ៉េខាងត្បូង”

 

          ពិធីបូកសរុបកម្មវិធីវប្បធ៌មសម្បុរសធ៌ម មនុស្សធ៌ម ÷” រួមដំណើរជា​មួយជនរង គ្រោះដោយជាតិគីមីពុលព័ណលឿងទុំ មិត្តភាពវៀតណាម-កូរ៉េខាងត្បូង” ​ ត្រូវ​បាន ប្រព្រឹត្តទៅ នារសៀលថ្ងៃទី ២៦ វិច្ឆិកានៅទីក្រុងហាណូយ។ មនុស្ស​ចំនួន៩០នាក់ ជា បណ្ដាជនរងគ្រោះដោយជាតិគីមីពុលព័ណលឿងទុំ ​សិល្បករ កីឡាករ…។ល។ បាន ជិះកង់ធ្វើការដង្ហែរ ក្នុងរយះពេល ២៦ថ្ងៃ លើ​​ផ្លូវប្រវែង ១ ៧៥០គីឡូម៉ែត្រ ឆ្លងកាត់ ខេត្ត និងទីក្រុងចំនួន១៩ របស់វៀតណាម។ ការធ្វើដំណើរនេះ បានបង្ហាញនូវឆន្ទះ  ការខំប្រឹ​ងប្រែងឈានទៅ​មុខ របស់បណ្ដាកីឡាករ ពិសេសគឺ ជនរងគ្រោះដោយជាតិ គីមី​ពុល​ព័ណ​លឿង​ទុំ។​ ​នោះ ក៏គឺជាឱកាសដើម្បីបណ្ដាកីឡាករវៀតណាម ​និង​កូរ៉េ ខាងត្បូងជួបប្រាស្រ័យ រៀនសូត្រនិងចែករំលែក ប្រកៀកស្មារួមគ្នា​ ឆ្លង់កាត់រាល់ការ លំបាក។ ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Thien Nhan បានអះអាងថា÷ នេះគឺជា​សកម្មភាព​ដ៏មានអត្ថន័យ អំពីនយោបាយ សង្គម កិច្ចការបរ ទេស ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ២០ទិវាបង្កើតទំនាក់ទំនងការទូតវៀត ណាម កូរ៉េខាងត្បូង÷

     “ ការជិះកង់ឆ្លង់កាត់ផ្លូវជាង ១៧០០គីឡូមែត្រ ​មិនមែនជាការ​ងាយ​ស្រួល​ចំពោះ មនុស្សធម្មតាទេ ហើយពិសេសជាងនេះទៀតគឺជា ជនរងគ្រោះដោយ​ជាតិ​គីមី​ពុល ព័ណលឿងទុំ។ បណ្ដាជនរងគ្រោះនោះ បានប្តេជ្ញាចិត្ត ខំប្រឹង​ប្រែង​ទៅដល់គោល ដៅជាមួយក្រុមទាំងមូល។ កម្មវិធី÷” រួមដំណើរជាមួយជនរងគ្រោះដោយ​ជាតិ​គីមី​ ពូលព័ណលឿងទុំ មិត្តភាពវៀតណាម-កូរ៉េខាងត្បូង” បានទទួលជោគ​ជ័យ។​ ប្រការ នេះបានបង្ហាញពីប្រៀបខ្លាំងនៃស្មារតីសាមគ្គីភាព រួមកម្លាំង​កាយចិត្តរបស់ប្រជាជន វៀតណាម និងប្រជាជនកូរ៉េខាងត្បូង។”

ពិធីបូកសរុបកម្មវិធីវប្បធ៌មសម្បុរសធ៌ម មនុស្សធ៌មវៀតណាម-កូរ៉េខាងត្បូង” - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Thien Nhan (http://vov.vn/)

ប្រតិកម្មទៅវិញ

ផ្សេងៗ