ពិធីបូកសរុបលទ្ធផលរបស់ប្រតិភូកីឡាវៀតណាមនៅស៊ីហ្គេម៣២
(VOVWORLD) - នាយប់ថ្ងៃទី ៦ ខែកក្កដា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ គណៈកម្មាធិការអូឡាំពិកវៀតណាមបានរៀបចំពិធីបូកសរុបលទ្ធផលរបស់ប្រតិភូកីឡាវៀតណាមទៅចូលរួមស៊ីហ្គេម ៣២។
ពិធីបូកសរុបលទ្ធផលរបស់ប្រតិភូកីឡាវៀតណាមនៅស៊ីហ្គេម៣២។ (រូបថត៖ Minh Quyết/TTXVN) |
នៅក្នុងពិធីនេះ ប្រធានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ប្រធានគណៈកម្មាធិការអូឡាំពិកវៀតណាមលោក Nguyen Van Hung បានកោតសរសើរចំពោះលទ្ធផលដែលប្រតិភូកីឡាវៀតណាមទទួលបាននៅស៊ីហ្គេម ៣២។ បើតាមលោក កីឡាករ កីឡាការិនីបានបង្ហាញភាពក្លាហាន និងឆន្ទៈដែកថែប ការជឿទុកចិត្ត ចាប់យកបច្ចេកទេស-យុទ្ធសាស្រ្ត ហើយសំខាន់បំផុតគឺតែងតែប្រាថ្នាចង់ប្រកួតអស់ពីកម្លាំងកាយចិត្ត ដើម្បីពណ៌ទង់ជាតិរបស់មាតុភូមិ។ នៅពេលប្រកួតនៅស៊ីហ្គេម ៣២ កីឡាករ កីឡាការិនីម្នាក់ៗក៏ជាបេសកជនវប្បធម៌ដែលរួមចំណែករីកសាយភាយសេចក្តីស្រឡាញ់ និងរូបភាពល្អៗដល់មិត្តភក្តិអន្តរជាតិ។
នៅស៊ីហ្គេម ៣២ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា នៅកម្ពុជា ប្រតិភូកីឡាវៀតណាមទទួលបានជោគជ័យលើសពីគោលដៅដែលបានដាក់ចេញ ដោយទទួលបានមេដាយមាសចំនួន ១៣៦គ្រឿង មេដាយប្រាក់ ១០៥ គ្រឿង មេដាយសំរឹទ្ធ ១១៨គ្រឿង បំបែកកំណត់ត្រាចំនួន ១២ បង្កើតកំណត់ត្រាថ្មីចំនួន ៤ នៅស៊ីហ្គេម ហើយជាប់ចំណាត់ថ្នាក់ទី១ក្នុងព្រឹត្តិការណ៍នេះ។ ប្រតិភូកីឡាវៀតណាមត្រូវបានប្រគល់ឥស្សរិយយសពលកម្មថ្នាក់ទី២ចំនួន១គ្រឿង ឥស្សរិយយសពលកម្មពលកម្មថ្នាក់ទី ៣ ចំនួន៣៧គ្រឿង និងវិញ្ញាបនប័ត្រកិត្តិយសជិត ២០០ របស់នាយករដ្ឋមន្រ្តីជូនដល់សមូហភាពនិងបុគ្គលដែលមានសមិទ្ធិផលលេចធ្លោនៅ ស៊ីហ្គេម ៣២៕