ពិធីបើកឲ្យដំណើរការស្ពានតភ្ជាប់ខេត្តAn Giang (វៀតណាម)ជាមួយខេត្តកណ្តាល(កម្ពុជា)
|
ទិដ្ឋភាពនៃការបើកសម្ពាធឲ្យដំណើរការស្ពានLong Binh-ជ្រៃធំតភ្ជាប់ខេត្ត An Giang (វៀតណាម)និងខេត្តកណ្តាល (កម្ពុជា) |
(VOVworld)-នាព្រឹកថ្ងៃទី២៤មេសា នៅចក្រទ្វារ Long Binh ឥជ្រៃធំ ខេត្ត An
Giang (វៀតណាម) និងខេត្តកណ្តាល(កម្ពុជា) បានប្រារព្ធពិធីបើកសម្ពោធឲ្យដំណើរ
ការ ស្ពាន Long Binh-ជ្រៃធំតភ្ជាប់ខេត្ត An Giang និងខេត្តកណ្តាល។
អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen
Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់ស្ពាននេះក្នុងការជម្រុញ ការអភិ
វឌ្ឍន៍សេដ្ឋកិច្ចសង្គម ក៏ដូចជាក្នុងការកសាងមិត្តភាព សាមគ្គីភាពរវាងរដ្ឋាភិបាល
និងប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី
កម្ពុជា សម្តេចតេជោហ៊ុន សែន បានចាត់ទុកថា ស្ពាននេះថែមទាំងជានិមិត្តរូបឲ្យ
ចំណងមិត្តភាពសាមគ្គីភាពរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ ជា
សំណង់ជាក់ស្តែងអំណរសាទររំលឹកខួបលើកទី៥០នៃទិវាបង្កើតទំនាក់ទំនងការ
ទូតថ្ងៃទី២៤មិថុនាខាងមុខទៀតផង។
ស្ពាន Long Binh- ជ្រៃធំ ឆ្លងកាត់ទន្លេ Binh Di តភ្ជាប់ច្រកទ្វារ Long Binh
(វៀត ណាម) ជាមួយច្រកទ្វារជ្រៃធំរបស់កម្ពុជា។ ស្ពានបានចាប់ផ្តើមបើកការដ្ឋាន
សាងសង់នាឆ្នាំ២០១៤ ដោយមានប្រវែង ៤២៧ម៉ែត្រ។ ចំណាយថវិកាសរុបសម្រាប់
សាងសង់ស្ពាននេះគឺអស់ ៣៨លានដុល្លារអាមេរិក ជាប្រភពថវិការរបស់រដ្ឋាភិបាល
វៀតណាមនិងប្រភពថវិការរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕