ពិធីបង្កើតក្លឹបសហគ្រាសវៀតណាមនៅកម្ពុជា

(VOVWORLD) - ពិធីលបង្ហាញមុខក្លឹបសហគ្រាសវៀតណាមនៅកម្ពុជាត្រូវបានប្រារព្ធឡើង ដោយមានវត្តមានរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh តំណាងគណៈកម្មាធិការរដ្ឋទទួលបន្ទុកជន វៀតណាមនៅឯបរទេស តំណាងសមាគមមិត្តភាពវៀតណាម - កម្ពុជា រួមទាំងសហគ្រិនជាង ១០០ នាក់ តំណាងឱ្យសហគ្រាសដែលបានចុះបញ្ជីចូលរួមក្នុងក្លឹបផងដែរ។

ពិធីបង្កើតក្លឹបសហគ្រាសវៀតណាមនៅកម្ពុជា - ảnh 1ទិដ្ឋភាពនៃពិធីបង្កើតក្លឹបសហគ្រាសវៀតណាមនៅកម្ពុជា (រូបថតៈ VOV5) 

ក្លឹបសហគ្រាសវៀតណាមនៅកម្ពុជាត្រូវបានបង្កើតឡើង តាមគំនិតផ្តូចផ្តើមនិងតម្រូវការជាក់ស្តែង ជាមួយបំណងប្រាថ្នា ប្រមូលផ្តុំនូវភាពរឹងមាំនិងធនធានមនុស្ស ពីសហគមន៍សហគ្រាសវៀតណាមនៅកម្ពុជា ដើម្បីឱ្យសហគ្រាសទាំងអស់អាចសហ ការនិងគាំទ្រគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍ។ ចាប់តាំងពីថ្ងៃចាប់បដិសន្ធិមក ក្លឹប សហគ្រាសវៀតណាមនៅកម្ពុជាបានទាក់ទាញការចូលរួមពីសហគ្រាសវៀតណាមជាង ១០០ ដែលមកវិនិយោគនិងធ្វើអាជីវកម្មនៅកម្ពុជា។ សមាសភាពនៃក្លឹបនេះមានទាំងសហគ្រាសធុនតូចនិងមធ្យមដែលបានប្រតិបត្តិការក្នុងវិស័យផ្សេងៗគ្នា ដូចជាវិនិយោគទុន ធ្វើអាជីវកម្ម និងសេវាកម្មជាដើម។

លោក Nguyen Thanh Dung នាយកសាខាធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទ វៀតណាមនៅកម្ពុជានិងជាប្រធានក្លឹបសហគ្រាសវៀតណាម នៅកម្ពុជាបានលើកឡើងថា៖ “ក្លឹបសហគ្រាសវៀតណាមនៅកម្ពុជាបានដំណើរការដោយគោលការណ៍និងគោលដៅគឺ ដើម្បីប្រមូលប្រភពធនធានអតិបរមា ពង្រីកប្រៀបខ្លាំងរបស់សមាជិកនៅក្នុងបរិយាកាសព័ត៌មាន ការចែករំលែកបទពិសោធន៍ ការតភ្ជាប់ ការគាំទ្រ និងការជួយគ្នាទៅវិញទៅមក ជាពិសេសមានការទំនាក់ទំនងជាមួយស្ថានទូតវៀតណាមនៅកម្ពុជាក្នុងសកម្មភាពផលិតកម្មនិងអាជីវកម្មរបស់សហគ្រាស ដែលកំពុងវិនិ យោគនៅកម្ពុជា”។

ពិធីបង្កើតក្លឹបសហគ្រាសវៀតណាមនៅកម្ពុជា - ảnh 2សមាជិកគណៈអធិបតីនៃក្លឹបសមាគមសហគ្រាសវៀតណាមនៅកម្ពុជា (រូបថតៈ VOV5) 

អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានលើកត្រដែតនូវតួនាទីរបស់សហគមន៍សហគ្រាសវៀតណាមនៅកម្ពុជា ដែលបានរួមចំណែកសំខាន់ក្នុងកិច្ចការកសាងប្រទេសជាតិ និងរួមវិភាគ ទានទៅក្នុងការអភិវឌ្ឍប្រកបដោយវិបុលភាពរបស់ប្រទេសមិត្តកម្ពុជា ក៏ដូចជារឹតចំណងមិត្តភាព សាមគ្គីភាពនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំជានិច្ច។ ឯកអគ្គរដ្ឋទូ លោក Vu Quang Minh បានលើកឡើងថា៖ “នេះគឺជាកិច្ចខិតខំប្រឹងប្រែងដោយឥត ហត់នឿយរបស់សមាជិកគណៈកម្មាធិការបម្រុង គណៈចាត់ថែង និងអ្នកតំណាង សហគ្រាស ដោយបំណងប្រាថ្នា លើកកំពស់ឋានៈរបស់សហគ្រាសវៀតណាមនៅក្នុងព្រះរាជាណាចក្រកម្ពុជាតែម្តង។ ខ្ញុំសង្ឃឹមថា កិច្ចសហប្រតិបត្តិការទៅវិញទៅមកនេះនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចងនាពេលអនាគត”។

ពិធីបង្កើតក្លឹបសហគ្រាសវៀតណាមនៅកម្ពុជា - ảnh 3ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh (ខាងឆ្វេងដៃ)អញ្ជើញជូនផ្កាអបអរសាទរប្រធានក្លឹប (រូបថតៈ VOV5) 

ការចាប់បដិសន្ធិរបស់ក្លឹបសហគ្រាសវៀតណាមនៅកម្ពុជា បានបង្កើតឡើងនូវលំហរួម ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ដែលអាចជួយឧបត្ថម្ភផងនិងចែករំលែកព័ត៌មានឲ្យសហគ្រាស សហគ្រាសដែលកំពុងមានការផ្តួចផ្តើមគំនិតបើលទូលាយអាជី វកម្មឲ្យបានជ្រាបអំពីទីផ្សារកម្ពូជាផងដែរ។

ជាមួយនឹងគោលការណ៍និងគោលដៅដែលបានដាក់ចេញ ក្លឹបនិងសហគមន៍សហគ្រាសវៀតណាមនៅកម្ពុជា ក្នុងពេលខាងមុខនេះ នឹងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ