ពិធីបង្ហាញមុខគណៈកម្មការប្រតិបត្តិថ្មីនៃក្រុមប្រឹក្សាសន្តិភាពពិភពលោក

(VOVWORLD) - គណៈកម្មការប្រតិបត្តិអាណត្តិថ្មីបានបោះឆ្នោតជ្រើសតាំងលោក Pallab Sengupta - អគ្គលេខាធិការនៃអង្គការសន្តិភាព និងសាមគ្គីភាពឥណ្ឌាទាំងមូល ធ្វើជាប្រធានក្រុមប្រឹក្សាសន្តិភាពពិភពលោកសម្រាប់អាណត្តិថ្មីដែលចាប់ពីឆ្នាំ ២០២២ ។
ពិធីបង្ហាញមុខគណៈកម្មការប្រតិបត្តិថ្មីនៃក្រុមប្រឹក្សាសន្តិភាពពិភពលោក - ảnh 1ពិធីបង្ហាញមុខគណៈកម្មការប្រតិបត្តិថ្មីនៃក្រុមប្រឹក្សាសន្តិភាពពិភពលោក (រូបថត៖ Truong Hung/ thoidai.com.vn)

បន្ទាប់ពីរយៈពេល៤ថ្ងៃធ្វើការយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយមានការទទួលខុសត្រូវខ្ពស់ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ មហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោកបានបោះឆ្នោតជ្រើសតាំងគណៈកម្មការប្រតិបត្តិថ្មីដែលមានសមាជិកចំនួន៤០រូប។

គណៈកម្មការប្រតិបត្តិអាណត្តិថ្មីបានបោះឆ្នោតជ្រើសតាំងលោក Pallab Sengupta - អគ្គលេខាធិការនៃអង្គការសន្តិភាព និងសាមគ្គីភាពឥណ្ឌាទាំងមូល ធ្វើជាប្រធានក្រុមប្រឹក្សាសន្តិភាពពិភពលោកសម្រាប់អាណត្តិថ្មីដែលចាប់ពីឆ្នាំ ២០២២ ។ លោក Pallab Sengupta - ប្រធានថ្មីនៃប្រធានក្រុមប្រឹក្សាសន្តិភាពពិភពលោកគឺជាមនុស្សម្នាក់ ដែលមានមនោសញ្ចេតនាពិសេសចំពោះទឹកដីវៀតណាម។

ក្នុងអំឡុងពេលធ្វើសកម្មភាពបដិវត្តន៍ជាច្រើនឆ្នាំ ទោះបីស្ថិតមុខតំណែងណាក៏ដោយ លោក Pallab Sengupta តែងតែគាំទ្រវៀតណាម។ ជាពិសេស ក្នុងរយៈពេលធ្វើសកម្មភាពក្នុងនាមជាអ្នកដឹកនាំអង្គការនិស្សិត និងយុវជនអន្តរជាតិ លោក Pallab Sengupta បានខិតខំប្រឹងប្រែងជាច្រើន ដើម្បីជួយឧបត្ថម្ភដល់បុព្វហេតុការពារ និងកសាងប្រទេសរបស់ប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ