ពិធីបង្ហាញមុខគណកម្មការសម្របសម្រួលសមាគមព្រះពុទ្ធសាសនាវៀតណាមប្រចាំនៅឡាវ

(VOVWORLD) -នាថ្ងៃទី ១១ ខែវិច្ឆិកា នៅវត្តន៍ Phat Tich នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ មជ្ឈិមសមាគមព្រះពុទ្ធសាសនាវៀតណាមបានរៀបចំពិធីប្រកាស សេចក្ដីសម្រេច និងបង្ហាញមុខ គណកម្មការសម្របសម្រួលសមាគមព្រះពុទ្ធសាសនាវៀតណាមប្រចាំនៅឡាវ។ 
ពិធីបង្ហាញមុខគណកម្មការសម្របសម្រួលសមាគមព្រះពុទ្ធសាសនាវៀតណាមប្រចាំនៅឡាវ - ảnh 1ទិដ្ឋភាពនៃពិធីបង្ហាញមុខគណកម្មការសម្របសម្រួលសមាគមព្រះពុទ្ធសាសនាវៀតណាមប្រចាំនៅឡាវ (phatgiao.org.vn)

តាងនាមសមាគមសម្ព័ន្ធភាពព្រះពុទ្ធសាសនាឡាវ ព្រះសង្ឃ Maha Veth Masenai បានប្រគល់សេចក្ដីសម្រេចស្ដីពីការបង្កើត គណកម្មការសម្របសម្រួលសមាគមព្រះពុទ្ធសាសនាវៀតណាមប្រចាំនៅឡាវជូនចំពោះព្រះតេជ្ជគុណ Thich Minh Quang ប្រធាន គណកម្មការសម្របសម្រួល សមាគមព្រះពុទ្ធសាសនាវៀតណាមប្រចាំនៅឡាវ ដែលគង់នៅវត្តន៍ Phat Tich។

ការបង្កើត គណកម្មការសម្របសម្រួលសមាគមព្រះពុទ្ធសាសនា វៀតណាម ប្រចាំនៅឡាវ គឺសំដៅជួយឧបត្ថម្ម សម្ព័ន្ធភាពព្រះពុទ្ធសាសនាឡាវ និងសមាគមព្រះពុទ្ធសាសនាវៀតណាម ក្នុងការគ្រប់គ្រង និងសម្របសម្រួល អ្នកមុខ អ្នកការជនជាតិវៀតណាម ដែលកំពុងរស់នៅ និងបំពេញការងារនៅ ប្រទេសឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ