ពិធីបង្ហាញមុខវិទ្យាស្ថាន ស្រាវជ្រាវគណិតវិទ្យាជាន់ ខ្ពស់អន្តរជាតិ
នាព្រឹកថ្ងៃទី ១៧ មករា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Thien Nhan រួមជាមួយ អ្នកវិទ្យាសាស្ត្រចំនួន ១០០រូប នៅក្នុង និងក្រៅប្រទេសបានអញ្ជើញចូលរួមពិធីបង្ហាញមុខវិទ្យាស្ថានស្រាវជ្រាវ
គណិតវិទ្យាជាន់ខ្ពស់ អន្តរជាតិ ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី
Nguyen Thien Nhan បានអះអាងគោលដៅរបស់កម្មវិធីជាតិអំពីការអភិវឌ្ឈន៏
គណិតវិទ្យា ក្នុងរយះពេល ១០ឆ្នាំ ២០១០-២០២០ គឺអភិវឌ្ឈន៏គណិតវិទ្យា
យ៉ាងខ្លាំងក្លា លើគ្រប់វិស័យ ស្រាវជ្រាវនិងអនុវត្តន៏ លើកកំពស់បរិមាណ
និងគុណភាព របស់ជួរអ្នកស្រាវជ្រាវ។ ជាមួយទឹកប្រាក់វិនិយោគចំនួន ៦៥០ពាន់លានដុង និងយន្តការធ្វើសកម្មភាពពិសេស វិទ្យាស្ថាននឹងក្លាយ
ទៅជា មជ្ឈមណ្ឌលគណិតវិទ្យាឆ្នើមនៅក្នុងប្រទេស និងដំបន់។ ឧបនាយក
រដ្ឋមន្ត្រី Nguyen Thien Nhan សង្កត់ធ្ងន់ថា៖ការបង្កើតវិទ្យាស្ថានជាលក្ខណះ
ចាំបាច់ ដែលរដ្ឋាភិបាលបានអនុវត្តន៏ ក៏ដូចជាកម្មវិធីអភិវឌ្ឈន៏គណិតវិទ្យា
ក្នុងរយះពេល១០ឆ្នាំ។ ប៉ុន្តែ លក្ខណះសំខាន់គឺការខំប្រឹងប្រែង របស់បណ្ដា ថ្នាក់ដឹកនាំវិទ្យាស្ថាន របស់អ្នកគណិតវិទ្យានិមួយៗ នៅក្នុងនិក្រៅប្រទេស និងពិសេសគឺទាក់ទាញការជួយឧបត្ថម្ភរបស់សហគមគណិតវិទ្យាអន្តរជាតិ៕