ពិធីបង្ហាញមុខសមាគម VASEAN

(VOVWORLD) -នាយប់ថ្ងៃទី ២១ ខែធ្នូ នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅ រាត្រីស្រមោលសបង្ហាញមុខសមាគមអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - អាស៊ាន (VASEAN) ដោយមានការចូលរួមរបស់តំណាងស្ថានទូតបណ្ដាប្រទេសអាស៊ាន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងសហគ្រាសនៅក្នុង និងក្រៅប្រទេសជាច្រើនកុះករ។
ពិធីបង្ហាញមុខសមាគម VASEAN - ảnh 1 ពិធីបង្ហាញមុខសមាគម VASEAN (internet)

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen The Phuong ប្រធាន VASEAN បានឲ្យដឹងថា៖

តាំងពីឆ្នាំ២០១៨ សមាគមបានជំរុញខ្លាំងនូវរាល់សកម្មភាពតាមភារកិច្ចថ្មី ដោយផ្ដល់ការយកចិត្តទុកដាក់លើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍រវាងសហគ្រាសវៀតណាមជាមួយប្លុកអាស៊ាន។ យើងក៏បានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយស្ថានទូត និងស្ថានប័នរដ្ឋនានារបស់អាស៊ាន ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា។ លើសពីនេះទៅទៀតសមាគមបានយកចិត្តទុកដាក់ដល់កិច្ចការបរទេស សំដៅលើកម្ពស់កិត្យានុភាពរបស់សមាគម ឲ្យសមស្របនឹងអង្គការតំណាងសហគ្រាសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ