ពិធីបង្ហាញមុខសមាគមន៍និស្សិតវៀតណាមនៅរដ្ឋ New South Wales ប្រទេសអូស្ត្រាលី

(VOVWORLD) - យោងតាមអ្នកយកព័ត៌មានវិទ្យុសម្លេងវៀតណាមប្រចាំអូស្ត្រាលីរាយការណ៍ថា នាថ្ងៃទី១៤ មេសា សមាគមន៍និស្សិតវៀតណាមនៅរដ្ឋ New South Wales ប្រទេសអូស្ត្រាលីបានបង្ហាញមុខជាផ្លូវការ។
ពិធីបង្ហាញមុខសមាគមន៍និស្សិតវៀតណាមនៅរដ្ឋ New South Wales ប្រទេសអូស្ត្រាលី - ảnh 1បណ្ដានិស្សិតវៀតណាមនៅ New South Wales (រូបថត៖ VOv) 

នេះជាអង្គការដំបូងរបស់និស្សិតវៀតណាមនៅអូស្ត្រាលី ដែលបានរដ្ឋអំណាចអូស្ត្រាលីផ្ដល់លិខិតអនុញ្ញាតិ្តឲ្យធ្វើសកម្មភាព។

        សមាគមន៍និស្សិតវៀតណាមនៅ New South Wales ត្រូវបានបង្កើតឡើងសំដៅប្រមូលផ្ដុំនិស្សិតវៀតណាមដែលកំពុងសិក្សារៀនសូត្រនៅទីនេះ បង្កើតឡើងបរិយាកាសមួយដើម្បីនិស្សិតតភ្ជាប់គ្នាតាមរយៈសកម្មភាពដ៏វិជ្ជមាន។ ថ្លែងមតិក្នុងពិធីបង្ហាញមុខ អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Sydney លោក Trinh Duc Hai មានគោលបំណងចង់ឲ្យនិស្សិតវៀតណាមនៅ New South Wales សាមគ្គីគ្នាដើម្បីបង្កើតឡើងទីលានលេងរួមដ៏វិជ្ជមានសំរាប់មនុស្សគ្រប់រូប រួមចំណែកពង្រឹងស្មារតីសាមគ្គីភាពរបស់សហគមន៍ជនវៀតណាមនៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ