ពិធីបង្ហាញសៀវភៅ “វៀតណាម-សេចក្ដីប្រាថ្នាសន្តិភាព”

(VOVWORLD) - ថ្លែងនៅពិធីនេះ អនុប្រធានរដ្ឋសភាវៀតណាម ប្រធានគណៈកម្មការសន្តិ ភាពលោក Uong Chu Luu បានសង្កត់ធ្ងន់ថា សន្តិភាព ជាសេចក្ដីប្រាថ្នាដ៏ពិសិដ្ឋ បំផុតរបស់មនុស្សលោក។ ចំពោះវៀតណាមដែលជាប្រទេសបានឆ្លងកាត់ សង្គ្រាមជាច្រើនដើម្បីការពារមាតុភូមិនោះ គឺសន្តិភាពកាន់តែមានអត្ថន័យដ៏ធំ ធេងជាងទៀត។
ពិធីបង្ហាញសៀវភៅ “វៀតណាម-សេចក្ដីប្រាថ្នាសន្តិភាព” - ảnh 1អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu (ខាងស្ដាំ) ជូនសៀវភៅសម្រាប់តំណាង (រូបថត៖ TTXVN) 

  នារសៀលថ្ងៃទី៥ ខែកញ្ញា នៅរដ្ឋធានីហាណូយ គណៈកម្មការសន្តិភាព វៀតណាម ចំណុះសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម បានរៀបចំពិធីបង្ហាញ សៀវភៅដោយចំណងជើងថា “វៀតណាម-សេចក្ដីប្រាថ្នាសន្តិភាព”។

        ថ្លែងនៅពិធីនេះ អនុប្រធានរដ្ឋសភាវៀតណាម ប្រធានគណៈកម្មការសន្តិ ភាពលោក Uong Chu Luu បានសង្កត់ធ្ងន់ថា សន្តិភាព ជាសេចក្ដីប្រាថ្នាដ៏ពិសិដ្ឋ បំផុតរបស់មនុស្សលោក។ ចំពោះ វៀតណាមដែលជាប្រទេសបានឆ្លងកាត់ សង្គ្រាមជាច្រើនដើម្បីការពារមាតុភូមិនោះ គឺសន្តិភាពកាន់តែមានអត្ថន័យដ៏ធំ ធេងជាងទៀត។ ជាងនរណាទាំងអស់ ប្រជាជនវៀតណាមជានិច្ចកាលមាន បំណងប្រាថ្នាអំពីសន្តិភាព ហើយយល់ច្បាស់នូវតម្លៃនៃសន្តិភាពផងដែរ។ សន្តិ ភាពបានក្លាយទៅជាសេចក្ដីប្រាថ្នានៃជីវិតរបស់ប្រជាជនវៀតណាមម្នាក់ៗ ហើយ ជំនាន់ជាច្រើនបានពលីសាច់ស្រស់ឈាមស្រស់ដើម្បីការពារសន្តិភាពនិង ឯករាជ្យជាតិ។

        សៀវភៅ “វៀតណាម-សេចក្ដីប្រាថ្នាសន្តិភាព” មាន៣០០ទំព័រចែកជាផ្នែក ស្នូលចំនួន៣ដោយមានឯកសារស្រាវជ្រាវជាច្រើនស្ដីពីបញ្ហាសន្តិភាពនិយាយរួមនិងសតិអារម្មណ៍សន្តិភាពរបស់វៀតណាមនិយាយដោយឡែក។ នេះជាសម្រាំងអត្ថបទសរសេរជាច្រើនស្ដីពីបញ្ហាទ្រឹស្ដី នយោបាយ ប្រវត្តិសាស្ត្រ សេដ្ឋកិច្ចរបស់អ្នកនិពន្ធនានាដែលបានធ្វើសកម្មភាពនៅគណៈកម្មការសន្តិភាពវៀតណាម រួមជាមួយឯកសារវៀតណាមនិងអន្តរជាតិទៀតផង៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ