ពិធីបង្ហាញសៀវភៅក្នុងឱកាសគម្រប់ខួបលើកទី៤២ឆ្នាំនៃទិវារំដោះកម្ពុជា

(VOVWORLD) - ថ្លែងនៅពិធីបង្ហាញសៀវភៅនេះ ភារធារីនៃស្ថានទូត វៀតណាម ប្រចាំកម្ពុជា លោក Lai Xuan Chien បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនិង តម្លៃនៃសៀវភៅប្រលោមលោកមួយក្បាលនេះ ដោយបាននាំមកជូនមិត្តអ្នកអាននូវទិដ្ឋ ភាពផ្សេងមួយអំពីសង្គ្រាម។ 

ពិធីបង្ហាញសៀវភៅក្នុងឱកាសគម្រប់ខួបលើកទី៤២ឆ្នាំនៃទិវារំដោះកម្ពុជា - ảnh 1ភារធារីនៃស្ថានទូតវៀតណាមប្រចាំកម្ពុជា លោក Lai Xuan Chien បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនិង តម្លៃនៃសៀវភៅប្រលោមលោកមួយក្បាលនេះ។
(រូបថត៖ Van Do - Tam Hieu/ VOV Phnom Penh)
  ក្នុងឱកាសអបអរខួបគម្រប់លើកទី៤២ឆ្នាំនៃទិវាផ្ដួលរំលំរបបប្រល័យពូជសាសន៍ រំដោះទឹកដីកម្ពុជា នាយប់ថ្ងៃទី៧ ខែមករា នៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅនូវពិធីបង្ហាញសៀវភៅប្រលោមលោកក្រោមចំណងជើងថា “Fight the enemy, find love” (ប្រយុទ្ធសត្រូវ ប្រទះស្នេហ៍) ស្ដីពីសម័យ កាលសង្គ្រាមប្រយុទ្ធប្រឆាំងនឹងខ្មែរក្រហមដែលបាននិពន្ធដោយលោក ឯក ថា អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្រ្តីកម្ពុជា។
        ថ្លែងនៅពិធីបង្ហាញសៀវភៅនេះ ភារធារីនៃស្ថានទូតវៀតណាម ប្រចាំកម្ពុជា លោក Lai Xuan Chien បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនិង តម្លៃនៃសៀវភៅប្រលោមលោកមួយក្បាលនេះ ដោយបាននាំមកជូនមិត្តអ្នកអាននូវទិដ្ឋ ភាពផ្សេងមួយអំពីសង្គ្រាម។ សៀវភៅនេះបានពិពណ៌នារូបភាពយុទ្ធជន ស្ម័គ្រចិត្តវៀតណាមម្នាក់ ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយក្រមុំកម្ពុជា ហើយរស់នៅជាមួយគ្នាប្រកបដោយសុភមង្គល ដែលជានិមិត្តរូបនៃការជួយ ឧបត្ថម្ភដោយអស់ពីចិត្តពីថ្លើម ត្រៀមខ្លួនជាស្រេចពលីសាច់ស្រស់ឈាម ស្រស់និងអាយុជីវិតរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមរាប់សែននាក់ ដើម្បី នាំមកនូវសន្តិភាពហើយបានចាក់គ្រឹះស្ថាបនាប្រទេសកម្ពុជាឲ្យមានការរីក ចម្រើនប្រកបដោយវិបុលភាពដូចនាសព្វថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ