ពិធីបង្ហូតទង់ជាតិអាស៊ាននៅប្រទេសហូឡង់

(VOVWORLD) - នៅថ្ងៃទី ៨ ខែសីហាស្ថានទូតវៀតណាមប្រចាំនៅហូឡង់ បានរៀបចំពិធីបង្ហូតទង់ជាតិ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៨៨ នៃទិវាបង្កើតអាស៊ាន (8/19/1967 - 8/8/2018)  និងពិធីជួបជុំសមាគមនារី អាស៊ាន។
ពិធីបង្ហូតទង់ជាតិអាស៊ាននៅប្រទេសហូឡង់ - ảnh 1ទង់ជាតិអាស៊ាន

ថ្លែងមតិក្នុងពិធីនេះ ភារធារីស្ថានទូតវៀតណាមប្រចាំនៅហូឡង់លោក Pham Toan Thang បានអះអាងថាចាប់តាំងពីពែលបង្កើតរហូតមកដល់បច្ចុប្បន្ន  អាស៊ានបានដើរ តួនាទី យ៉ាងសំខាន់ក្នុងការរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព ជម្រុញកិច្ចសហ ប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់សំដៅបង្កើតបរិយាកាសស្ថេរភាពនិងមានកំណើន សេដ្ឋកិច្ចសង្គមសម្រាប់ប្រទេសជាសមាជិកអាស៊ាន។ក្នុងនាមជាសមាជិក យ៉ាងសកម្ម ក្នុងអាស៊ានវៀតណាមប្តេជ្ញារួមវិភាគទានក្នុងការកសាងសហគមន៍អាស៊ានដោយឈរលើការសុ្រះចិត្តគំនិតគ្នា ព្រមទាំងពង្រឹងទំនាក់ទំនងនិងស្មារតីសាមគ្គីភាព ដើម្បី ពង្រីកតួនាទី ជាស្នូលនៃសមាគម។ លោក Pham Toan Thang បានសង្កត់ធ្ងន់ថា ចាប់តាំងពីការបង្កើតនៅខែតុលាឆ្នាំ ២០១៥ មក គណៈកម្មការអាស៊ានប្រចាំនៅ ហូឡង់ បានរៀបចំសកម្មភាពជាច្រើនដើម្បីរួមចំណែកក្នុងការលើកកំពស់រូបភាព អាស៊ានក៏ដូចជាជម្រុញ កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន ជាមួយគ្នា រួមទាំងរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និង ដៃគូអន្តរជាតិដែល មានទីស្ថាក់ការប្រចាំនៅហូឡង់ផងដែរ។ ក្នុងថ្ងៃដដែលនេះដែរនៅទីស្តីការក្រសួង ការបរទេសអាហ្សង់ទីនស្ថានទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ានប្រចាំនៅអាហ្សង់ទីនបានប្រារព្ធពិធីរំលឹកខួបអនុស្សារីយ៍លើកទី ៥១នៃទិវា បង្កើតអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ