ពិធីបង្ហូតទង់អាស៊ាន និងអបអរសាទរខួបលើកទី ៥២ នៃទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)

(VOVWORLD) - ក្នុងឱកាសអបអរសាទរខួបលើកទី ៥២ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (៨ សីហា ១៩៦៧ - ៨ សីហា ២០១៩) នោះ នាព្រឹកថ្ងៃទី ៨ ខែសីហាក្រសួងការបរទេសវៀតណាម បានប្រារព្ធពិធីបង្ហូតទង់អាស៊ាន ឆ្នាំ ២០១៩ នៅរដ្ឋធានីហាណូយ។
 ពិធីបង្ហូតទង់អាស៊ាន និងអបអរសាទរខួបលើកទី ៥២ នៃទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung អញ្ជើញថ្លែងក្នុងពិធី (រូបថត: VGP) 

អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមានអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung និងតំណាងជាថ្នាក់ដឹកនាំអង្គភាពមួយចំនួនរួមទាំង ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ាន ដៃគូអាស៊ានក៏ដូចជាអង្គការអន្តរជាតិប្រចាំនៅវៀតណាមជាច្រើនទៀតផងដែរ។

ថ្លែងនៅក្នុងពិធីនេះ អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung បានរំលឹកឡើងវិញនូវជោគជ័យដែលអាស៊ានសម្រេចបាន ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកដោយបានអះអាងថា អាស៊ានកំពុងលើកកម្ពស់តួនាទីនិងឋានៈរបស់ខ្លួនទាំងក្នុងតំបន់និងអន្តរជាតិ។ ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់ថា តួនាទីជាមជ្ឈភាពរបស់អាស៊ានត្រូវបានបញ្ជាក់កាន់តែច្បាស់លាស់ពីមួយថ្ងៃទៅមួយថ្ងៃ។

យោងតាមអនុរដ្ឋមន្រ្តី លោក Nguyen Quoc Dung ថា អាស៊ានកំពុងត្រៀមខ្លួនជាស្រេច ដើម្បីឈានចូលឆ្នាំ ២០២០ ជាឆ្នាំដ៏សំខាន់មួយ ដែលកត់សម្គាល់ពាក់កណ្តាលផ្លូវនៃការអនុវត្តជាក់ស្តែងនូវចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ និងជាឆ្នាំដែល វៀតណាមធ្វើជាប្រធានអាស៊ាន។ ក្នុងរយៈពេល ២៤ ឆ្នាំ ចាប់តាំងពីចូលរួមអាស៊ានកាលពីឆ្នាំ ១៩៩៥មក  វៀតណាមមានមោទនភាពដែលបានចូលរួមយ៉ាងសកម្មប្រកបដោយទំនួលខុសត្រូវ ចំពោះដំណើរការកិច្ចសហប្រតិបត្តិការនិងការកសាង សហគមន៍អាស៊ាន។

 ពិធីបង្ហូតទង់អាស៊ាន និងអបអរសាទរខួបលើកទី ៥២ នៃទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ảnh 2 ពិធីបង្ហូតទង់អាស៊ាន ឆ្នាំ ២០១៩ ត្រូវបានប្រារព្ធធ្វើឡើងនៅរដ្ឋធានីហាណូយ (រូបថតៈ VGP)

លោក Nguyen Quoc Dung អញ្ជើញមានប្រសាសន៍ថា៖ “វៀត ណាមនឹងចូលរួមជាមួយបណ្តាប្រទេសជាសមាជិកនានា ដើម្បីទទួលមរតក៍នូវសមិទ្ធិ ផលដែលសម្រេចបាន រួមទាំងបន្តជំរុញកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការដើម្បីរួមចំណែកពង្រឹងនិងការពារបរិស្ថានស្ថិរភាពនិងសន្តិភាព។ ជាពិសេស  បើកទូលាយ រាល់ឱកាសធ្វើអាជីវកម្មនិងការវិនិយោគ ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវគុណភាពរស់នៅ សុខភាពសហគមន៍ លើកកម្ពស់សុខមាលភាព ជំរុញអត្តសញ្ញាណរួមរបស់អាស៊ាន ក្នុងនោះមានទាំងការជួយតភ្ជាប់ប្រជាជននៃបណ្តាប្រទេសនិងនាំតម្លៃអាស៊ានឆ្ពោះទៅកាន់ពិភពលោកផងដែរ”។

អនុរដ្ឋមន្រ្តី លោក Nguyen Quoc Dung មានបំណងថា នាឆ្នាំ ២០២០ ខាងមុខ ខណៈពេលដែលកាន់ដំណែងជាប្រធានអាស៊ាននោះ វៀតណាមនឹងបន្តទទួលបានការគាំទ្រនិងកិច្ចសហប្រតិបត្តិការពីសំណាក់មិត្តភក្តិជាសមាជិកអាស៊ាន ក៏ដូចជា ដៃគូក្នុងតំបន់និងអន្តរជាតិជាពុំខាន។

 ពិធីបង្ហូតទង់អាស៊ាន និងអបអរសាទរខួបលើកទី ៥២ នៃទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ảnh 3អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមាន តំណាងជាថ្នាក់ដឹកនាំអង្គភាពមួយចំនួនរួមទាំងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ាន ដៃគូអាស៊ានក៏ដូចជាអង្គការអន្តរជាតិប្រចាំនៅវៀតណាម (រូបថតៈ VGP)

នាព្រឹកថ្ងៃដដែល នៅទីក្រុងហ្សាការតា (នៃប្រទេសឥណ្ឌូនេស៊ី) ប្រធានាធិបតីឥណ្ឌូ នេស៊ីលោក Joko Widodo, រដ្ឋមន្រ្តីការបរទេសអាស៊ាន, ប្រធានក្រុមបេសកម្មអចិន្រ្តៃយ៍នៃបណ្តាប្រទេសអាស៊ាននិងដៃគូនានាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានអនុវត្តពិធីបង្ហូតទង់អាស៊ាននិងចូលរួមពិធីបើកសម្ពោធដាក់អោយដំណើរការ ទីស្នាក់ការថ្មីនៃលេខាធិការដ្ឋានអាស៊ាន។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ថ្លែងក្នុងពិធីបើកសម្ពោធនេះ អគ្គលេខាធិការអាស៊ានលោក Lim Jock Hoi បានសង្កត់ធ្ងន់ថា៖ “នេះគឺជាគម្រោងនិមិត្តរូបដ៏ធំមួយរបស់អាស៊ាន ដែលឆ្លើយតបនឹងតម្រូវការនិងបន្ទុកការងារកាន់តែច្រើនឡើងរបស់អាស៊ាននិយាយរួម និងលេខាធិការដ្ឋានអាស៊ាននិយាយដោយឡែក។ លើសពីនេះទៅទៀត នេះជាឱកាសសម្រាប់សមាជិកនានា ក្រឡេកមើលឡើងវិញ នូវសមិទ្ធិផលដែលបានសម្រេច ក៏ដូចជា រួមគ្នា ឆ្ពោះទៅរកអនាគតដោយ “ឆ្ពោះទៅប្រជាជននិងយកប្រជាជនធ្វើជាមជ្ឈភាព” ផងដែរ។

 ពិធីបង្ហូតទង់អាស៊ាន និងអបអរសាទរខួបលើកទី ៥២ នៃទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ảnh 4ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh (ស្តាំទី ៥), ប្រធានាធិបតីឥណ្ឌូនេស៊ី,អគ្គលេខាធិការអាស៊ាននិងរដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសអាស៊ានក្នុងពិធីបើកសម្ពោធដាក់អោយដំណើការទីស្នាក់ការថ្មីនៃលេខាធិការដ្ឋានអាស៊ាន(រូបថត៖ VOV) 

 

ឆ្លៀតពេលនេះ ក្នុងឱកាសរំលឹកខួបលើកទី ៥២ នៃទិវាបង្កើតសមាគមអាស៊ាន  (៨ សីហា ១៩៦៧ - ៨ សីហា ២០១៩) ថ្ងៃទី ៧ ខែសីហា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានផ្ញើសារអបអរសាទរដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

នៅក្នុងសារនេះ រដ្ឋមន្ត្រីការបរទេស លោក Pompeo បានលើកឡើងថា ភាពជាដៃគូយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិកនិងអាស៊ានបានរួមចំណែកដល់ចក្ខុវិស័យទៅវិញទៅ មក អំពីតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកមួយដែលផ្អែកលើច្បាប់ រួសរាយរាក់ទាក់និងគ្រប់ដណ្តប។ លោក Pompeo បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងបន្តសហប្រតិបត្តិការជាមួយអាស៊ាន ដើម្បីលើកកម្ពស់តម្លៃ អត្ថប្រយោជន៍និងគោលនយោ បាយនានាដែលអាចជួយតំបន់នេះកាន់តែរីកចម្រើន លូតលាស់និងកសាងទំនាក់ទំនងរវាងអាមេរិកនិងប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ