ពិធីបង្ហូតទង់អាស៊ាននៅទីក្រុងហាណូយក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៩ទិវាបង្កើតអាស៊ាន
|
ពិធីបង្ហូតទង់អាស៊ាននៅទីក្រុងហាណូយក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៩ទិវាបង្កើតអាស៊ាន |
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៩ទិវាបង្កើតអាស៊ាន (ថ្ងៃទី៨
សីហាឆ្នាំ១៩៧៦-ថ្ងៃទី៨សីហាឆ្នាំ២០១៦) និងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២១ទិវា
វៀតណាមចូលរួមអាស៊ាន(ថ្ងៃទី២៨កក្កដាឆ្នាំ១៩៩៥-ថ្ងៃទី២៧កក្កដាឆ្នាំ២០១៦) នា
ព្រឹកថ្ងៃទី៨សីហា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានរៀបចំពិធី
បង្ហូតទង់អាស៊ាន ២០១៦។ អញ្ជើញចូលរួមពិធីនេះ មានដំណាងគ្រប់ក្រសួង ស្ថាប័ន
នៅទីក្រុងហាណូយ និងប្រធានគណៈប្រតិភូការទូត ឯកអគ្គរដ្ឋទូត ដំណាងស្ថានទូត
នៃបណ្ដាប្រទេសអាស៊ានប្រចាំនៅទីក្រុងហាណូយ។
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Nguyen Hoanh Nam ប្រធានគណៈប្រតិភូ
វៀតណាមនៅអាស៊ាន បានអះអាងថា៖វៀតណាមជានិច្ចកាលបង្ហាញនូវការទទួល
ខុសត្រូវ ចូលរួមយ៉ាងសកម្ម និងមានការរួមវិភាគទានសកម្ម ចំពោះការកំណត់
គោលនយោបាយ អនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរបស់អាស៊ាន។