ពិធីបុណ្យ Fukuoka (ជប៉ុន)នឹងជិតបានរៀបចំនៅទីក្រុងហាណូយ

ពិធីបុណ្យ Fukuoka (ជប៉ុន)នឹងជិតបានរៀបចំនៅទីក្រុងហាណូយ - ảnh 1
រូបថតៈ VnMedia.vn


(VOVworld)-ក្នុងឱកាសរំលឹកអនុស្សាវរីយ៌លើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការ
ទូត វៀតណាម-ជប៉ុន ឆ្នាំមិត្តភាពវៀតណាម-ជប៉ុន២០១៣ និងរំលឹកអនុស្សាវរីយ៌
លើកទី ៥នៃ ទិវាចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាអំពីទំនាក់ទំនង
មិត្តភាព និងសហប្រតិបត្តិការរវាងទីក្រុងហាណូយជាមួយខេត្ត Fukuoka ពីថ្ងៃទី
២៧សីហា ដល់ថ្ងៃទី១កញ្ញា នៅទីក្រុងហាណូយ សកម្មភាពវប្បធម៌ សិល្បៈ
ពិសេសនឹងបានរៀបចំឡើង។ នេះជាសកម្មភាព សំដៅកូសសញ្ញារាល់ សមិទ្ធិ
សហប្រតិបត្តិការលេចធ្លោរបស់តំបន់ទាំងពីរ និងជាឱកាសល្អដើម្បី បង្កើនការ
យល់ដឹង កិច្ចសហប្រតិបត្តិការរវាងប្រជាជនហាណូយជាមួយខេត្ត Fukuoka
និយាយដោយឡែក ក៏ដួចជាប្រទេសទាំងពីរវៀតណាម-ជប៉ុន និយាយរួមផង
ដែរ។ ចូលរួមកម្មវិធីនេះ មានគណៈប្រតិភូដឹកនាំដោយអភិបាល ខេត្ត Fukuoka ដំណាងស្ថានទូតជប៉ុនប្រចាំនៅវៀតណាម និងអង្គការ ស្ថាប័នមួយចំនួនទៀត
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ