ពិធីបុណ្យ Manifesta (សាមគ្គីភាព) នៅប្រទេសបែលហ្សិក លើកតម្កើងលោកប្រធានហូជីមិញ

(VOVWORLD) - ពិធីបុណ្យ Manifesta ឆ្នាំនេះទាក់ទាញអ្នកទស្សនាជិត ២ ម៉ឺននាក់។ គួរកត់សម្គាល់ថា ពិធីបុណ្យ Manifesta ឆ្នាំនេះ បានលើកតម្កើងដល់លោកប្រធានហូជីមិញជាលើកដំបូង។

ពិធីបុណ្យ Manifesta (សាមគ្គីភាព) នៅប្រទេសបែលហ្សិក លើកតម្កើងលោកប្រធានហូជីមិញ - ảnh 1សិក្ខាសាលា “លោកប្រធានហូជីមិញ៖ ជីវិត និងអាជីព” ក្នុងពិធីបុណ្យ (រូបភាព៖ TTXVN)

នៅថ្ងៃទី ១៧ និង ១៨ ខែកញ្ញា នៅទីក្រុងឆ្នេរសមុទ្រ Ostende នៃប្រទេសបែលហ្ស៊ិក បានប្រព្រឹត្តទៅពិធីបុណ្យ Manifesta (សាមគ្គីភាព) ដែលជាសកម្មភាពនយោបាយសង្គមប្រចាំឆ្នាំ រៀបចំដោយគណបក្សការងារបែលហ្ស៊ិក (PTB)។ ពិធីបុណ្យ Manifesta ឆ្នាំនេះទាក់ទាញអ្នកទស្សនាជិត ២ ម៉ុននាក់។ គួរកត់ សម្គាល់ថា ពិធីបុណ្យ Manifesta ឆ្នាំនេះ បានលើកតម្កើងដល់លោកប្រធានហូជីមិញជាលើកដំបូង។

ស្ថានទូតវៀតណាមប្រចាំនៅបែលហ្ស៊ិកបានសម្របសម្រួលជាមួយគណបក្ស PTB រៀបចំព្រឹត្តិការណ៍ពិសេស ដើម្បីឧទ្ទេសនាមអំពីកេរដំណែលរបស់លោកប្រធានហូជីមិញ ក្នុងនោះមានការចេញផ្សាយសៀវភៅ ដែល បកប្រែពីភាសាអង់គ្លេសដោយអ្នកប្រវត្តិសាស្រ្តឥណ្ឌាលោក Do Vijay Prashad បានប្រមូល និងចងក្រង រួមមានអត្ថបទរបស់លោកប្រធានហូជីមិញចំនួន ៤៨ អត្ថបទ។ សៀវភៅណែនាំពីជីវិត អាជីព និងគំនិតរបស់លោកប្រធាន ហើយត្រូវបានបកប្រែជាលើកដំបូងជាភាសាហូឡង់ ទន្ទឹមនឹងស្នាដៃដែលបកប្រែជាភាសា បារាំង។

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យ Manifiesta ឆ្នាំ ២០២២ ស្ថានទូតវៀតណាមបានតាំងបង្ហាញ និងណែនាំរូបថតនៃប្រទេស និងប្រជាជនវៀតណាម។ សាធារណជនក៏អាចរីករាយជាមួយការសំដែងអាយ៉ងប្រពៃណីដ៏ពិសេសដែលសំដែងដោយក្រុមសិល្បករ Sen Viet មកពីប្រទេសវៀតណាម និងរីករាយជាមួយមុខម្ហូប Nem ដែលជាម្ហូបដ៏ល្បីឈ្មោះរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ