ពិធីបុណ្យ “តំណក់ឈាមក្រហមតបស្នងសងគុណ”: បេះដូងមួយ - អណ្តាតភ្លើងវីរៈភាពមួយ
(VOVWORLD) - ជាមួយនឹងសារ “បេះដូងមួយ - អណ្តាតភ្លើងវីរភាពមួយ” ពិធីបុណ្យតំណក់ក្រហមតបស្នងសងគុណត្រូវបានប្រារព្ធឡើងនៅខែកក្កដា - ជាខែតបស្នងសងគុណដល់វីរៈបុរស យុទ្ធជនពិការ យុទ្ធជនពលី ដែលបានពលីកម្មដើម្បីឯករាជ្យភាពនិងសេរីភាពនៃមាតុភូមិប្រទេស។
គណៈចាត់តាំងនិងអ្នកស្ម័គ្រចិត្តបានសម្តែងការប្តេជ្ញាចិត្តនៃដំណើរក្រហមជាមួយនឹងសារថា "បេះដូងមួយ - អណ្តាតភ្លើងវីរភាពមួយ" (រូបថត៖ qdnd.vn) |
ទិវាបរិច្ចាគឈាម តំណក់ឈាមតបស្នងសងគុណលើកទី ១៣ បានបើកនាថ្ងៃទី ២៩ កក្កដា នៅទីក្រុងហាណូយ។ នេះជាសកម្មភាពក្នុងកម្មវិធីដំណើរការក្រហម ដោយវិទ្យាស្ថានឈាម - បញ្ចូលឈាមមជ្ឈឹម សហការជាមួយសមាគមយុវជនទីក្រុងហាណូយរៀបចំឡើង ដើម្បីបរិច្ចាកឈាម ហើយជាវគ្គចុងក្រោយនៃពិធីបុណ្យបរិច្ចាគឈាមនៃដំណើរក្រហមលើកទី ១១។
ជាមួយនឹងសារ “បេះដូងមួយ - អណ្តាតភ្លើងវីរភាពមួយ” ពិធីបុណ្យតំណក់ក្រហមតបស្នងសងគុណត្រូវបានប្រារព្ធឡើងនៅខែកក្កដា - ជាខែតបស្នងសងគុណដល់វីរៈបុរស យុទ្ធជនពិការ យុទ្ធជនពលី ដែលបានពលីកម្មដើម្បីឯករាជ្យភាពនិងសេរីភាពនៃមាតុភូមិប្រទេស។ បន្ទាប់ពីរយៈពេល ១២ ឆ្នាំ តំណក់ឈាមក្រហមតបស្នងសងគុណ បានក្លាយជាថ្ងៃបរិច្ចាគឈាមដ៏ធំបំផុតមួយនៅក្នុងកម្មវិធីដំណើរក្រហម ដែលមានឈាមសរុបជិត ៣៥.០០០ ប្លោក។ ឆ្នាំនេះ ដំណើរក្រហមត្រូវបានធ្វើឡើងក្នុងខេត្តក្រុងចំនួន ៤៦/៦៣ ក្នុងខែមិថុនា និងកក្កដា រហូតមកដល់ពេលនេះ គណៈកម្មាធិការរៀបចំទទួលបានឈាមជាង ១១៥.០០០ ប្លោក នៅតាមថ្ងៃបរិច្ចាគឈាមចំនួន ៣០៨ ថ្ងៃ៕