ពិធីបុណ្យកាដូទេសចរណ៍ហាណូយឆ្នាំ ២០២៣ ទាក់ទាញភ្ញៀវជាង២ម៉ឺននាក់

(VOVWORLD) - ពិធីបុណ្យកាដូទេសចរណ៍ហាណូយឆ្នាំ ២០២៣ ត្រូវបានរៀបចំឡើងក្នុង គោលបំណងអភិវឌ្ឍន៍ និងឧទ្ទេសនាមអំពីវត្ថុអនុស្សាវរីយ៍ និងកាដូទេសចរណ៍ ដែលមានស្រាប់ ក៏ដូចជាផលិតផលថ្មី ប្លែក បង្ហាញពីចរិតលក្ខណៈរបស់ទីក្រុង ហាណូយទៅកាន់ប្រជាជន និងភ្ញៀវទេសចរ។

ពិធីបុណ្យកាដូទេសចរណ៍ហាណូយឆ្នាំ ២០២៣ ទាក់ទាញភ្ញៀវជាង២ម៉ឺននាក់ - ảnh 1ភ្ញៀវទេសចររីករាយទិញទំនិញ និងចូលរួមសកម្មភាពបទពិសោធន៍ក្នុងពិធីបុណ្យកាដូទេសចរណ៍ហាណូយឆ្នាំ ២០២៣។ (រូបថត៖ sggp.org.vn)
នារសៀលថ្ងៃទី៥ វិច្ឆិកា ពិធីបុណ្យកាដូទេសចរណ៍ហាណូយឆ្នាំ ២០២៣ បានបិទបញ្ចប់ជាផ្លូវការក្រោយរយៈពេល ៣ ថ្ងៃ (ថ្ងៃទី ៣-៥ ខែវិច្ឆិកា) នៅទីក្រុង ហាណូយ។ ដោយមានបរិយាកាសនិងសកម្មភាពដ៏ទាក់ទាញ ពិធីបុណ្យបាន ទាក់ទាញភ្ញៀវចំនួនជាង ២ម៉ឺននាក់មកទស្សនា និងទិញទំនិញ។ ពិធីបុណ្យកាដូទេសចរណ៍ហាណូយឆ្នាំ ២០២៣ ត្រូវបានរៀបចំឡើងក្នុង គោលបំណងអភិវឌ្ឍន៍ និងឧទ្ទេសនាមអំពីវត្ថុអនុស្សាវរីយ៍ និងកាដូទេសចរណ៍ ដែលមានស្រាប់ ក៏ដូចជាផលិតផលថ្មី ប្លែក បង្ហាញពីចរិតលក្ខណៈរបស់ទីក្រុង ហាណូយទៅកាន់ប្រជាជន និងភ្ញៀវទេសចរ។ នេះជាព្រឹត្តិការណ៍ប្រចាំរបស់មន្ទីរ ទេសចរណ៍ទីក្រុងហាណូយ ដែលទាក់ទាញការចូលរួមរបស់សិប្បករ ភូមិសិប្បកម្ម អង្គភាពអាជីវកម្មទេសចរណ៍ និងមូលដ្ឋានផលិត ជួញដូរវត្ថុអនុស្សាវរីយ៍និងកាដូ យ៉ាងច្រើនកុះករលើភូមិសាស្ត្ររដ្ឋធានី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ