ពិធីបុណ្យកាសែតនិទាឃរដូវ២០១៧៖បង្ហាញគ្រប់វិស័យនៃសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចរបស់ប្រទេសជាតិ

ពិធីបុណ្យកាសែតនិទាឃរដូវ២០១៧៖បង្ហាញគ្រប់វិស័យនៃសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចរបស់ប្រទេសជាតិ - ảnh 1
ពិធីបុណ្យកាសែតនិទាឃរដូវ២០១៧៖បង្ហាញគ្រប់វិស័យនៃសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចរបស់ប្រទេសជាតិ

(VOV)_នាថ្ងៃទី១៨មករា នៅខេត្ត Yen Bai បានប្រព្រឹត្តទៅពិធីបុណ្យ​កាសែត​និ
ទាឃរដូវ ឆ្នាំរកានព្វស័ក ២០១៧។ដោយប្រធានបទ៖”អបអរសាទរ​ប្រទេសជាតិ ​ស្រុក​
កំណើតផ្លាស់ប្តូរថ្មី អបអរសាទរបក្សរុងរឿង អបអរសាទរ​និទាឃរដូវ ឆ្នាំ​រកា​នព្វស័ក​ 
២០១៧” បណ្ដាផលិតផលសារព័ត៌មានបានបង្ហាញ​សមិទ្ធិផលលេចធ្លោ ​របស់​តំបន់ 
និងប្រទេសជាតិ លើគ្រប់វិស័យ ៖នយោបាយ សេដ្ឋកិច្ច វប្បធម៌ និងការពារជាតិក្នុងឆ្នាំ២០១៦ បរិយាកាសទទួលឆ្នាំថ្មី២០១៧។ ពិធីបុណ្យកាសែតនេះនឹងអូសបន្លាយដល់
ថ្ងៃទី២១មករា។

          នាថ្ងៃទី១៨មករា នៅ​ខេត្ត Quang Ninh សមាគមអ្នកកាសែតខេត្ត Quang Ninh
បានរួមសហការជាមួយ​បណ្ណាល័យខេត្ត Quang Ninh បានរៀបចំឡើងពិធី​បុណ្យ​កាសែត
​ និទាឃ​រដូវ ឆ្នាំរកានព្វស័ក ២០១៧។ ពិធីបុណ្យកាសែតនិទាឃ​រដូវខេត្ត ​Quang Ninh ឆ្នាំ
​នេះ​មានផលិតផលកាសែតចំនួន៣០០ ​របស់ស្ថាប័ន​សារព័ត៌មាន​មជ្ឈឹម​ និងស្ថាប័ន
 ខេត្ត និង​​ក្រុង​ក្នុងទូទាំងប្រទេស។ ផលិតផលកាសែតបាន​ប្រមូល​ផ្តុំបង្ហាញគ្រប់វិស័យ
នៃ​ជីវភាព​រស់នៅ ​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់​ខេត្ត Quang Ninh និងប្រ
ទេសទាំងមូល។ ​ពិធីបុណ្យកាសែត ​ខេត្ត Quang Ninh នឹងប្រព្រឹត្តទៅដល់ថ្ងៃទី១កុម្ភះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ