|
ទិដ្ឋភាពនៃពិធីបញ្ចប់ពិធីបុណ្យកាហ្វេលើកទី៥ |
(VOVworld) - នាយប់ថ្ងៃទី១២ មិនា ពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី៥ ឆ្នាំ
២០១៥ បានបិទបញ្ចប់នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak នៅតំបន់ខ្ពង់រាប
ភាគកណ្ដាលវៀតណាម។ថ្លែងមតិនៅទីនេះ លោក Y Dhăm Ênuôl អនុប្រធាន
អចិន្ត្រៃគណៈកម្មាធិការប្រជាជនខេត្ត Dak Lak បានអះអាងថា ពិធីបុណ្យកាហ្វេ
Buon Ma Thuot លើកទី៥ បានបិទបញ្ចប់ប្រកបដោយជោគជ័យ ដោយទទួលបាន
គោលដៅនានាដែលបានដាក់ចេញ នោះគឺ បន្តផ្សព្វផ្សាយយ៉ាង ទូលំទូលាយ
កាហ្វេ Buon Ma Thuot កាហ្វេវៀតណាម បើកទូលាយនិងអភិវឌ្ឍន៍ សកម្មភាព
សហប្រតិបតិ្តការ ផ្លាស់ប្ដូរសេដ្ឋកិច្ច ពាណិជ្ជកម្មចំពោះផលិតផល ធ្វើពីកាហ្វេ
នានា លើកកំពស់ការយល់ដឹងនិងលើកតម្កើងអង្គភាពអាជីវកម្ម កសិករ ដែល
ផលិត កែច្នៃ និងអភិវឌ្ឍន៍កាហ្វេដោយចីរភាព។ពិធីបុណ្យនេះ ក៏ជាឱកាស ដើម្បី
ឧទ្ទេសនាម ផ្សព្វផ្សាយវប្បធម៌ដ៏វិសេសវិសាលរបស់បណ្ដាជនជាតិនៅតំបន់ Tay
Nguyen និយាយរួម និងខេត្ត Dak Lak និយាយដោយឡែកផងដែរ៕