(VOVworld) - ពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី៥បានបើកនាយប់ថ្ងៃទី១០
មិនា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak នៅតំបន់ខ្ពង់រាបភាគកណ្ដាលវៀត
ណាម។ពិធីនេះគឺសំដៅជំរុញការផ្សព្វផ្សាយ ឧទ្ទេសនាមអំពីផលិតផលកាហ្វេវៀត
ណាមនិយាយរួម កាហ្វេ Buon Ma Thuot និយាយដោយឡែក។នេះក៏ជា ឱកាស
ដើម្បីបង្កើនការពន្លឿនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគលើកកំពស់គុណភាព ប្រសិទ្ធភាពក្នុងការផលិត កែច្នៃ នាំចេញកាហ្វេ។ថ្លែង មតិនៅពិធីបើក នាយឧត្តម
សេនីយ៍លោក Tran Dai Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀត ណាមនិងជាប្រធាន
គណៈកម្មាធិការទទួលបន្ទុកតំបន់ Tay Nguyen បានសង្កត់ ធ្ងន់ថា៖
|
ទិដ្ឋភាពនៃពិធីបើកពិធីបុណ្យកាហ្វេ Buon Ma Thuot ឆ្នាំ២០១៥ |
“ខេត្តក្រុងទាំងឡាយនៅតំបន់ Tay Nguyen ត្រូវសហការយ៉ាងស្អិតរមួតជាមួយ
ក្រសួង ស្ថាប័នមជ្ឈឹមនានា ជាពិសេសគឺក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទដើម្បី
អនុវត្តល្អនូវការងាររៀបចំគំរោងផែនការណ៍អំពីតំបន់ដីដាំដើមកាហ្វេ ស្រាវជ្រាវ
លើកកំពស់គុណភាពរបស់ដើមពូជ អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាជឿនលឿនក្នុង
ការដាំដុះ ថែទាំ និងកែច្នៃកាហ្វេ។ទន្ទឹមនឹងនោះ សកម្មសិក្សារៀនសូត្របទ
ពិសោធន៍របស់ប្រទេសដាំកាហ្វេផ្សេងៗ បើកទូលាយទីផ្សារនាំចេញ ទាក់ទាញ
ភ្ញៀវ ទេសចរណ៍ជាច្រើនថែមទៀតមកដល់តំបន់ Tay Nguyen”៕