ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា ឡាវ ម៉ីយ៉ាន់ម៉ា និងថៃ ឆ្នាំ២០១៧

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា ឡាវ ម៉ីយ៉ាន់ម៉ា និងថៃ ឆ្នាំ២០១៧ - ảnh 1
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា ឡាវ ម៉ីយ៉ាន់ម៉ា និងថៃ ឆ្នាំ២០១៧  (http://m.voh.com.vn/)

(VOV)_នាព្រឹកថ្ងៃទី ១២ ​នៅទីក្រុងហូជីមិញប្រទេសវៀតណាម​បានប្រារព្ធ​ឡើង​ពិធី
បុណ្យចូលឆ្នាំថ្មីប្រពៃណីនៃបណ្ដាប្រទេសកម្ពុជា ឡាវ​ ម៉ីយ៉ាន់ម៉ា​ និងថៃ ឆ្នាំ២០១៧​។ ពិធី
បុណ្យនេះ​បាន​បង្ហាញ​​នូវ​ទំនៀម​ទំលាប់​នៃទិវាចូលឆ្នាំថ្មីប្រពៃណី BunPiMay របស់ឡាវ
 ចូលឆ្នាំថ្មី​របស់​កម្ពុជា Thingyang របស់ម៉ីយ៉ាន់ម៉ា និង Songkran របស់ថៃ ហើយជួយឲ្យ
ពលរដ្ឋ​នៅ​ទីក្រុងយល់ដឹងបន្ថែមអំពីពិធីដ៏ពិសិដ្ឋរបស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍​។
លោក Hoang Ngoc Hung អនុប្រធានសមាគមមិត្តភាពវៀតណាម​ - ឡាវនៅទី​ក្រុង​ហូ
ជីមិញបានឲ្យដឹងថា៖
  “បណ្ដាសកម្មភាពនេះបានធ្វើឲ្យទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ៤ កាន់
តែល្អប្រសើរ និងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ​។ ជាពិសេស ចំពោះឡាវ ថៃ និងកម្ពុជា
ជាប្រទេសទាំង ៣ ដែលមានចំណងសាមគ្គីភាពជិតស្និទ្ធ”

          ពិធីបុណ្យនេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ដល់ ១៦ មេសា ដោយមាន
​សកម្មភាព​ជាច្រើនដូចជា៖​ សម្ដែងសម្លៀកបំពាក់ប្រពៃណីជាតិ បទចម្រៀង ប្រពៃណី
 តាំងពិព័រណ៌អំពីរូបភាពវប្បធម៌រមណីយដ្ឋាននៃប្រទេស កម្ពុជា ឡាវ​ ថៃនិងម៉ីយ៉ាន់ម៉ា
និងឧទ្ទេសនាមអំពី​ម្ហូបអាហារ​ប្រពៃណី​នៃបណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ